ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានកិច្ចប្រជុំASEM-13 សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអឺរ៉ុបជួយអាស៊ីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ីនិងអឺរ៉ុបមានសកម្មភាពពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែទូលាយដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលកំពុងលេចធ្លោ និងបន្តរីករាលដាលកាន់តែខ្លាំង។

ក្នុងបទអន្តរគមន៍ក្នុងកិច្ចប្រជុំចង្អៀតស្ដីពី «បញ្ហាពាក់ព័ន្ធនឹង ASEM បញ្ហាតំបន់ និងអន្តរជាតិ» នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សហភាពអឺរ៉ុបកំពុងឈានមុខគេលើការផ្លាស់ប្ដូរឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពអាកាសធាតុ ខណៈប្រទេសជាច្រើននៅតំបន់អាស៊ីនៅមិនទាន់អាចធ្វើបាននៅឡើយ។ សម្ដេចតេជោបន្ថែមថា បញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងអឺរ៉ុប គប្បីយកចិត្តទុកដាក់លើបញ្ហាពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានទឹកជាដើម។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ដូច្នេះ សំណួរគប្បីលើកឡើងថា តើអឺរ៉ុបអាចគាំទ្រអាស៊ីនៅក្នុងអន្តរកាលនៃបញ្ហាអាកាសធាតុនេះដោយរបៀបណាខ្លះ? ប្រាកដណាថា គោលដៅអាកាសធាតុ នៅក្នុងសន្និសីទនៃអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ បានអំពាវនាវឱ្យមានការផ្ដល់ហិរញ្ញប្បទានយ៉ាងពិតប្រាកដដើម្បីសម្រេចបានលទ្ធផលរំពឹងទុកខាងលើនេះ» ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM-13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ។

បើតាមក្រសួងការបរទេសក្រោយកិច្ចប្រជុំនេះ ASEM-13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ចំនួន៣ដែលរួមមាន សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងឯកសារសកម្មភាពអនាគតស្ដីពីការតភ្ជាប់រវាងអាស៊ី-អឺរ៉ុបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក