ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យ ចំនួន៤

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៤រួមមាន៖

១,មន្ទីរពហុព្យាបាល សម្ភពសោភា មានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៧ ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមាន ជ័យ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ១នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។

២,មន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល នៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៤ នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។

៣,វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមានទីតាំងស្ថិតនៅ ផ្លូវហាណូយ ខណ្ឌសែនសុខ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំងដូសទី១ នៅទីតាំងខាងលើនេះ។

៤,ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៤នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក