ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោកោតសរសើរអធិការបតីអាល្លឺម៉ង់ដែលបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុបនឹងអាស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel ដែលបានចូលរួមក្នុងកិច្ចប្រជុំនិងជាមនុស្សម្នាក់ដែលសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ីតាំងពីដើមរៀងមក។

សម្ដេចតេជោបានថ្លែងក្នុងពេលបិទវគ្គទី១នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបកាលពីម្សិលមិញថា៖ «យើងទទួលស្គាល់ថាក្នុងរយៈពេលដ៏យូរលោកជំទាវបានខិតខំយ៉ាងច្រើនដើម្បីពង្រឹងស្ថានភាពរបស់អឺរ៉ុបក៏ដូចជាពង្រឹងទំនាក់ទំនងរវាងអឺរ៉ុបនិងអាស៊ីដែលយើងរួមគ្នាសំដែងនូវការជូនពរសម្រាប់លោកជំទាវ» ។

លោកស្រី Angela Merkel ជាស្ត្រីដំបូងគេដែលកាន់តំណែងជាអធិកាបតីនៃប្រទេសអាល្លឺម៉ង់។ លោកស្រីបានកាន់តំណែងនេះតាំងពីឆ្នាំ២០០៥មក និងត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានឥទ្ធិពលក្នុងតំបន់អឺរ៉ុប និងពិភពលោក។ លោកស្រីបានចូលរួមជាច្រើនជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីកិច្ចប្រជុំលើកទី៧ រហូតមកដល់លើកទី១៣នេះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ី-អឺរ៉ុប និងអង្គការតំបន់ចំនួន៥១ចូលរួមក្រោមការដឹកនាំនិងរៀបចំដោយព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានថ្នាក់ដឹកនាំប្រទេសសំខាន់ចំនួន៥ដែលត្រូវបានគេចាប់អារម្មណ៍ក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាង និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក