ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

វិសាខាបន្តគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចតេជោជាលើកទី២

ភ្នំពេញ៖ ក្លឹបបាល់ទាត់ វិសាខា បានបន្តគ្រប់គ្រងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាលើកទី២ជាប់គ្នាក្រោយឈ្នះក្លិបព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

ក្នុងវគ្គប្រកួតផ្ដាច់ព្រ័តរវាង ក្លឹបបាល់ទាត់វិសាខា និងក្លឹបព្រះខនរាជស្វាយរៀង ចំនួន៩០នាទីបូកថែម៣០នាទីទៀតកាលពីយប់មិញក្រុមទាំងពីរបានរក្សាលទ្ធផល២ទល់នឹង២ស្មើគ្នា។ ដោយសារមិនទាន់រកឃើញអ្នកឈ្នះត្រូវឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក៏ក្រុមទាំងពីរតាមគ្នាប្រកៀកប្រកិតដដែលរហូតដល់៥គ្រាប់បាល់ ខណៈដែលព្រះខ័នរាជស្វាយរៀង ពុំបានសម្រេចគ្រាប់បាល់ប៉េណង់ទីទី៥ បានធ្វើឱ្យក្រុមបាល់ទាត់វិសាខាបន្ដគ្រងតំណែងជើងឯកថ្មី គ្រាដែលព្រះខ័នរាជស្វាយរៀង បានទទួលត្រឹមជើងឯករង។

ដែលធ្វើឱ្យការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) លេខ១បានទៅលើក្រុមបាល់ទាត់វិសាខា លេខ២បានលើក្រុមព្រះខ័នរាជស្វាយរៀង លេខ៣បានលើក្រុមបឹងកេត និងFair-Play បានទៅលើ ភ្នំពេញក្រោន។

ជ័យលាភីលេខ១នៃការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ទទួលបានពានមួយ អមជាមួយប្រាក់រង្វាន់ចំនួន១០០លានរៀល ក្រុមលេខ២ទទួលបានប្រាក់រង្វាន់ ៦០លានរៀល និងលេខ៣ទទួលបាន៣០លានរៀល។ ក្រៅពីនោះក្រុមទទួលពាន Fair-Play ទទួលបានរង្វាន់ ៣លានរៀល និងមានពានរង្វាន់ឯកត្តជនចំនួន៤ទៀតគឺអ្នកស៊ុតបញ្ជូលទីច្រើនជាងគេ អ្នកចាំទីល្អ និងគ្រូបង្វឹក ដែលទទួលប្រាក់រង្វាន់៣លានរៀលស្មើៗគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក