ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចពញាចក្រី សង្ឃឹមថាអនុសាសន៍នៃកិច្ចប្រជុំASEP11នឹងត្រូវបានអនុវត្តបានដើម្បីជាប្រយោជន៍ប្រជាជននៃទ្វីបទាំងពីរ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) សម្ដេចពញចក្រី ហេង សំរិន បានថ្លែងថា ការប្រជុំASEP11តាមប្រព័ន្ធអនឡាញជាលើកដំបូងដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ រួមទាំងចេញបាននូវសេចក្ដីប្រកាសរួមក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ទាំងពីរផងដែរ។

សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ ASEP11 រួមមាន៣៨ចំណុចដែលបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសភានៃទ្វីបទាំងពីរ ដើម្បីសន្ដិភាព សន្តិសុខ វិបុលភាពរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត លើកកម្ពស់ការងើបឡើងវិញនូវសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩ ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចបៃតង ដោះស្រាយអន្តរកម្ម សន្ដិសុខទឹក ថាមពល និងស្បៀងអាហារ។

ក្នុងសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីម្សិលមិញ សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថាសេចក្ដីប្រកាសទាំង៣៨ចំនុចនេះក្នុងគោលដៅដោះស្រាយបញ្ហារួមរបស់តំបន់ទាំងពីរ ព្រមទាំងផ្ដល់ជាសំណើរគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរក៏ដូចជាពិភពលោកទាំងមូល។

សម្ដេចពញាចក្រីថ្លែងថា៖ «ខ្ញុំមានសង្ឃឹយ៉ាងមុតមាំថា អនុសាសន៍ ដែលបានរំលេចនៅក្នុងសេចក្ដីប្រកាស ASEP11 នឹងត្រូវបានយកទៅពិនិត្យ ពិចារណា និងអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាព វិបុលភាព និងភាពសុខក្សេមក្សាន្តជានិរន្តរ៍ជូនប្រជាពលរដ្ឋនៃទ្វីបទាំងពីរ» ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលសភាកម្ពុជាមានភារកិច្ចក្នុងការរៀបចំ។ កិច្ចប្រជុំមានការចូលរួមពីប្រទេសចំនួន៣១ពីទ្វីបអាស៊ីនិងអឺរ៉ុប ដែលមានប្រតិភូសរុបជាង១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ដូចជាសហគមន៍អឺរ៉ុប អាស៊ាន និងសមាគមសភាដើម្បីសន្ដិភាពនៃសហព័ន្ធសន្ដិភាពសកលជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក