ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាផ្ដល់សាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ អស់ជាង៥០០លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អស់ ៥០១,២៤លានដុល្លារអាមេរិក។

ក្រសួងសង្គមកិច្ចបានឱ្យដឹងថា ចាប់តាំងពីអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់មកដល់ពេលនេះរដ្ឋាភិបាលបានបើកជូនពលរដ្ឋចំនួន ៦ជុំរួចមកហើយ ទៅដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨២ ៣២៨គ្រួសារ ដែលបានជួយដល់ពលរដ្ឋចំនួនជិត៣លាននាក់ (២ ៦៩១ ៩៤៤)។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឹកូវីដ១៩។

រហូតមកដល់ពេលនេះកម្ពុជាបានផ្ដល់សាច់ប្រាក់ជូនពលរដ្ឋងាយរងគ្រោះចំនួន ៧ជុំ ដែលមាន ១៦លើករួចមកហើយ ខណៈការបើកផ្ដល់សាច់ប្រាក់ជុំទី៧ លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក