ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោថាអាស៊ីនិងអឺរ៉ុបមានការទទួលខុសត្រូវរួមធ្វើយ៉ាងណារក្សាប្រយោជន៍ប្រជាជន សន្ដិភាព និងការអភិវឌ្ឍរបស់ពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបគឺជាវេទិកាពហុភាគីដ៏សំខាន់មួយដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ។ សម្ដេចយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់អាស៊ី-អឺរ៉ុបដើម្បីពហុភាគីនិយម គឺត្រូវពង្រឹងឱ្យរឹងមាំ មានប្រសិទ្ធិភាព និងមានសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្ដេចតេជោ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅរសៀលនេះថាក្នុងដំណើរឆ្ពោះទៅកាន់អនាគតរបស់ទ្វីបទាំងពីរ «ការទទួលខុសត្រូវរួម» គឺចាំបាច់បំផុតក្នុងការធានាថាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅបន្តជាវេទិការអន្តរតំបន់ដ៏សំខាន់និងរឹងមាំ ដែលនាំមកនូវអត្ថប្រយោជន៍ធំធេងដល់ប្រជាជន ការធានាសន្ដិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក។

សម្ដេចតេជោ បានថ្លែងថា៖ «ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួនជាអាទិ៍ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព។ ខ្ញុំមានជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប»។

សម្ដេចតេជោ បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃនេះគឺជាឱកាសទាន់ពេលវេលាមួយសម្រាប់ថ្នាក់ដឹកនាំទ្វីបទាំងពីរចូលរួមដោះស្រាយបញ្ហាដែលពិភពលោកកំពុងប្រឈម។

សម្ដេចបានលើកឡើងពីគោលបំណងមួយចំនួនដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូលនាពេលនេះដែលរួមមាន ការធ្វើឱ្យស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍនប្រកបដោយចីរភាព ភាពរួមបញ្ចូល និងកំណើនរួមគ្នា ការលើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល លើកកម្ពស់ប្រសិទ្ធិភាពនៃប្រព័ន្ធពហុភាគីផ្អែកលើច្បាប់ ការទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ពង្រឹងភាពលេចធ្លោរបស់អាស៊ីនិងអឺរ៉ុប និងការចូលរួមដោះស្រាយបញ្ហាពហុវិស័យ។

ការលើកឡើងរបស់សម្ដេចត្រូវបានទទួលបានការគាំទ្រពីប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាដំណើរការអន្តររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោះស្រាយបញ្ហានយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម វប្បធម៌ និងការអប់រំដែលមានផលប្រយោជន៍រួមក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា។

កិច្ចប្រជុំកំពូល ASEM គឺជាកិច្ចប្រជុំពីរឆ្នាំរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ លើសពីនេះ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ASEM ក៏ជួបប្រជុំគ្នាក្នុងកិច្ចសន្ទនាតាមវិស័យរៀងៗខ្លួនផងដែរ។

កិច្ចប្រជុំកំពូល ASEM លើកទី១៣ ត្រូវបានដឹកនាំនិងរៀបចំដោយប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក