ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋលេខាធិការក្រសួងសាធារណការអំពាវនាវដល់ពលរដ្ឋចូលរួមគោរពច្បាប់ចរាណ៍ដើម្បីចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ លោក ស្រី មឹន មាណវី អំពាវនាវទៅប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់បន្តចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលតែងតែកើតមានលើដងផ្លូវដោយសារកត្តាផ្សេងៗពិសេសការមិនគោរពច្បាប់ចរារចណ៍។

ការថ្លែងអំពាវនាបែបនេះនៅក្នុងឱកាសដែលលោកស្រី មឹន មាណវី បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។

លោកស្រីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋបន្ថែមនៅតាមមូលដ្ឋាន ទាក់ទិនទៅនឹងការគោរពច្បាប់ចរាចរណ៍ យល់ដឹងពីស្លាកសញ្ញាចរាចរណ៍ ការពាក់មួកសុវត្ថិភាព ក៏ដូចជាពាក់ខ្សែក្រវាត់ ក្នុងពេលធ្វើដំណើរ បញ្ជ្រាបការអប់រំ យល់ដឹងពីច្បាប់ចរាចរណ៍ទៅដល់សិស្សានុសិស្ស នៅតាមបណ្តាសាលារៀន។

យោងតាមរបាយណ៍របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យឱ្យដឹងថា គ្រោះថា្នក់ចរាចរណ៍រយៈពេល ៩ខែឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៣ករណី កើនលើសឆ្នាំមុន១ករណី ក្នុងនោះគ្រោះថ្នាក់ប្រភេទធ្ងន់បានកើតមានឡើង ៦២ករណី គ្រោះថ្នាក់ប្រភេទស្រាលបានកើតមានឡើង ០១ករណី។ មានអ្នកស្លាប់ចំនួន ៤៨នាក់ ស្រី០៦នាក់ របួសធ្ងន់ចំនួន៣៨នាក់ ស្រី១០នាក់ របួសស្រាលចំនួន ២០នាក់ ស្រី០៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក