ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ជាម យៀប ត្រូវសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាអនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការ

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងលោក ជាម យៀប ឡើងធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គសភាលើកទី៦ នីតិកាលទី៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកត្រូវបានជ្រើសតាំងមកជំនួសតំណែងលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

លោក ជាម យៀប កើតនៅឆ្នាំ១៩៤៦ ក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង លោកជាសាស្ត្រាចារ្យក្នុងសម័យសង្គមរាស្ត្រនិយម និងបានបញ្ចប់ការសិក្សាបណ្ឌិតសភាយោធាក្នុងសម័យសាធារណរដ្ឋខ្មែរហើយក្លាយជាមេបញ្ជាការទ័ពរថក្រោះ និងរថពាសដែកមួយផងដែរក្នុងសម័យសាធារណរដ្ឋខ្មែរ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមលោកត្រូវបានសាធារណរដ្ឋប្រជាមានិតកម្ពុជាតែងតាំងជាអភិបាលខេត្តព្រៃវែង មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅឆ្នាំ១៩៨៨ និងជាសមាជិកសភាក្នុងឆ្នាំ១៩៩៣រហូតមកដល់ពេលបច្ចុប្បន្ន។

លោកបញ្ចប់ថ្នាក់បណ្ឌិតច្បាប់ពីសកលវិទ្យាល័យនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៤។ លោកអាចនិយាយបាន៤ភាសាគឺខ្មែរ បារាំង អង់គ្លេស និងវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក