
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនរហូតដល់ចំនួន ៧៧០,៥៨០នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៧៧០,៥៨០នាក់, អ្នកស្លាប់កើនឡើងចំនួន ១៣,៩៨៨នាក់, ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៨១១,៣១០នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៦១,១៨៨,១៥៦នាក់បានឆ្លងវិរ៉ុសកូវីដ-១៩, អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៣៤៧,៧៩៣ នាក់, អ្នកជាសះស្បើយពីវីរុសកូវីដ-១៩សរុបចំនួន ១៣៩,០១៧,៣៦៧នាក់, អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២២,១៧០,៧៨៩នាក់។ នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/