ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សឹង្ហបុរីស្នើសុំឱ្យកម្ពុជាពិចារណាចុះហត្ថលេខាលើអនុសញ្ញាសឹង្ហបុរីស្ដីពីសន្ធានកម្ម

ភ្នំពេញ៖ ប្រទេសសឹង្ហបុរី តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនលោកស្រី Teo Lay Cheng បានស្នើឱ្យកម្ពុជាពិចារណាលើការចូលរួមក្នុងអនុសញ្ញាសឹង្ហបុរីស្ដីពីសន្ធានកម្ម ដែលនឹងផ្ដល់អត្តប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ភាគីនៃវិវាទ។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបមួយរវាងលោកស្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាលោក កើត រិទ្ធ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

បច្ចុប្បន្នក្រសួងយុត្តិធម៌កំពុងរៀបចំក្របខណ្ឌគោលនយោបាយនិងច្បាប់ ដើម្បីបម្រើឱ្យគោលនយោបាយដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបញ្ជាក់ទៅលោកស្រី Teo Lay Cheng ថាកម្ពុជាកំពុងសិក្សារៀបចំនូវក្របខណ្ឌគោលនយោបាយអំពីសន្ធានកម្មនៅកម្ពុជានៅឡើយ ដោយបញ្ជាក់ថាក្រសួងយុត្តិធម៌កំពុងសហការជាមួយក្រសួងដែលមានការពាក់ព័ន្ធ ធ្វើការសិក្សាលម្អិតពីផលប្រយោជន៍ក៏ដូចជាបញ្ហាប្រឈមនៃការចូលជាសមាជិកអនុសញ្ញានេះផងដែរ។

សន្ធានកម្មគឺជាការចរចារដែលមានជំនួយឬការជួយសម្របសម្រួលដល់ភាគីទំនាស់ឱ្យសុខជារកដំណោះស្រាយដែលមានការយល់ព្រមទាំងអស់។

យោងតាមគេហទំព័រ singaporeconvention.org អនុសញ្ញាសឹង្ហបុរីស្ដីពីសន្ធានកម្ម គឺជាក្របខ័ណ្ឌមួយរឹងមាំ និងមានប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងដំណោះស្រាយអន្តរជាតិដែលកើតចេញពីការសម្រុះសម្រួល។ វាអនុវត្តចំពោះកិច្ចព្រមព្រៀងដំណោះស្រាយអន្តរជាតិដែលកើតចេញពីការសម្រុះសម្រួលដែលបានបញ្ចប់ដោយភាគីដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។

អនុសញ្ញានេះនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ ដោយអនុញ្ញាតឱ្យភាគីវិវាទងាយស្រួលអនុវត្ត និងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងដោះស្រាយឆ្លងព្រំដែន។ អាជីវកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការសម្របសម្រួលជាជម្រើសដោះស្រាយវិវាទបន្ថែមចំពោះវិវាទ និងអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទឆ្លងព្រំដែន។

អនុសញ្ញានេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ និងបើកឱ្យចុះហត្ថលេខានៅខែសីហា ឆ្នាំ២០១៩។ បច្ចុប្បន្នមានប្រទេសជាហត្ថលេខីចំនួន៥៥ប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក