ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យមានការប្រឆាំងនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចំរើននៃបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្កលក្ខណៈងាយស្រួលនូវការបង្កើតព័ត៌មានបោកប្រាស់ និងប្រឌិត។ លោកបន្ថែមថា មិនត្រូវព្រងើយកន្ដើយលើព័ត៌មានក្លែងក្លាយនោះទេ ដោយថាវាមានឥទ្ធិពលបង្ករឱ្យសង្គមបែកបាក់ មានអំពើហិង្សា ប៉ះពាល់ដល់សន្ដិសុខ សន្ដិភាពរបស់ប្រទេស។

លោកបន្ថែមថា កម្ពុជាមិនបណ្ដែតបណ្ដោយឱ្យមានករណីនេះកើតមាននោះទេដោយលើកយកប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅដើមដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅកម្ពុជាថា «កូវីដ-១៩គឺជាជំងឺដ៏កាចសាហាវ ប៉ុន្ដែព័ត៌មានក្លែងក្លាយវាសាហាវជាកូវីដ-១៩ទៅទៀត» ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថែមទៀតថា កម្ពុជាបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដែលធ្វើការផ្ដល់ព័ត៌មានពិតដល់សាធារណជន ផ្ទៀងផ្ទាត់ប្រភព និងថែមទាំងមានវិធានការផ្លូវច្បាប់ត្រលប់វិញនៅពេលចាំបាច់ផងដែរ។

លោក ខៀវ កាញារីទ្ធ ជឿជាក់ថាភាពជាអ្នកដឹកនាំដ៏រឹងមាំ ការងារជាក្រុម និងកិច្ចសហប្រតិបត្តិការនឹងដើរតួជាវិធីសាស្រ្តដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ លោកជំរុញដល់ទ្វីបអឺរ៉ុបនិងអាស៊ីឱ្យពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរួមគ្នាដែលធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលរបស់វាគឺជាវិធីត្រឹមត្រូវឆ្ពោះទៅថ្ងៃអនាគតទាំងអស់គ្នា។

វេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ (ASEFERT10) បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូនិម្មិត អនឡាញដោយមានការចូលរួមពីអ្នកនិពន្ធ និងអ្នកសារព័ត៌មានទូទាំងអាស៊ី និងអឺរ៉ុប ដែលតំណាងឱ្យស្ថាប័នព័ត៌មាន និងប្រទេសរៀងៗខ្លួន។ មានប្រទេសនិងអង្កការតំបន់ប្រមាណ៥១ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក