លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

លោក ប្រាក់ សុខុន ចង់ឃើញទំនុកចិត្តរវាងកម្ពុជា-អាមេរិកត្រូវបានបង្កើនឡើងចំពោះគ្នាទៅវិញទៅមក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet ថាកម្ពុជាតែងតែចាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចង់ឃើញការចូលរួមស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។ នេះបើតាមខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន និងលោក Derek Chollet ដែលត្រូវបានឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបតាមទូរស័ព្ទកាលពីម្សិលមិញរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងទីប្រឹក្សាក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ ភាគីទាំងពីរបានពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម រួមមានការប្រកួរតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពឧបទ្វីបកូរ៉េ បញ្ហាមីយ៉ានម៉ា និងតួនាទីកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ។

ក្នុងការជួបសន្ទនាតាមទូរស័ព្ទនោះលោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់លោក Derek Chollet ថាកម្ពុជាមានការលំបាកខ្លះៗក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តែទោះជាយ៉ាងណាកម្ពុជានៅតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយនេះដដែល។ លោកបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលស្ថិតលើផ្លូវត្រូវបានធ្វើឱ្យមានការរីកចម្រើនលូតលាស់លើវិស័យជាច្រើនដែលរួមមាន ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន ការថែរក្សាសន្ដិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរពីសហរដ្ឋអាមេរិក និងអ្នកស្ម័ត្រចិត្ត Peace Corps។

ក្នុងសេចក្ដីប្រកាសនោះបានដកស្រង់សំដីរបស់លោក ប្រាក់ សុខុន ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវក្ដីសង្ឃេមចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក» ។

ពុំមានការបញ្ជាក់យ៉ាងណាពីទីប្រឹក្សាក្រសួងការបរទេសអាមេរិកចំពោះការលើកឡើងរបស់លោក ប្រាក់ សុខុន បានចុះក្នុងសេចក្ដីប្រកាសព័ត៌មាននេះនោះទេ ក្រៅពីការបញ្ជាក់រវាងភាគីទាំងពីរបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យដែលមានសក្ដានុពល និងការគាំទ្ររបស់អាមេរិកចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ។

ជំនួបតាមទូរស័ព្ទរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងអាមេរិកនេះកើតឡើង១៤ថ្ងៃក្រោយពីសហរដ្ឋអាមេរិកដាក់នាយឧត្តមសេនីយ៍កម្ពុជា២រូបគឺអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិលោក ចៅ ភិរុណ និងមេទ័ពជើងទឹកលោក ទៀ វិញ ក្នុងបញ្ជីខ្មៅដោយសារមិនពេញចិត្តនឹងការបំផ្លាញអាគារជំនួយរបស់ខ្លួននៅមូលដ្ឋានដែលសមុទ្ររាម។

ការដាក់ទណ្ឌកម្មនេះធ្វើឱ្យមានប្រតិកម្មជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដោយបានចាតុទុកថាជាការបំពានលើរដ្ឋអធិបេតយ្យ បំពានច្បាប់អន្តរជាតិ និងជាទង្វើអត្មានិយមរបស់អាមេរិកដើម្បីតែប្រយោជន៍របស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក