ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងពេញចិត្តនឹងធ្វើការជាមួយកម្ពុជាក្នុងពេលដែលប្រទេសទាំងពីរនឹងក្លាយប្រធានប្ដូរវេននៃតំបន់អាស៊ាននិងអឺរ៉ុបនៅឆ្នាំ២០២២

ភ្នំពេញ៖ សាធារណរដ្ឋបារាំងតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនលោក ហ្សាក់ ប៉ឺឡេ បានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសបារាំងនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង រវាងអាស៊ាននិងអឺរ៉ុបផង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលទទួលបានប្រយោជន៍ទាំងអស់គ្នាប្រកបដោយស្ថិរភាព។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកជួបជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងជំនួបនោះ លោក ហ្សាក់ ប៉ឺឡេ ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថានាថ្ងៃស្អែកប្រធានាធិបតីបារាំងនឹងមានវត្ដមានក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលបញ្ជាក់ពីជំហររបស់បារាំងចំពោះកម្ពុជា ហើយក្នុងពេលដែលបារាំងនឹងក្លាយជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្ដូរវេននៅឆ្នាំ២០២២ បារាំងនិងធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងតំបន់អាស៊ាន និងអឺរ៉ុបកាន់តែមានកិច្ចសហប្រតិបត្តិការ និងជោគជ័យបន្ថែម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន យល់ថាកម្ពុជាបារាំងគប្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យរួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអឺរ៉ុប សម្ដេចតេជោយល់ស្របចំពោះឯកអគ្គរដ្ឋទូតបារាំង និងថាតំបន់ទាំងពីរគប្បីណាសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឲ្យបានប្រកបដោយផ្ដោតលើប្រយោជន៍រួម និងដោយស្ថិរភាព។

គួររំលឹកផងដែរថា នៅឆ្នាំ២០២២ ខាងមុខប្រទេសបារាំងនឹងត្រូវក្លាយជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្ដូរវេនដែលមានតួនាទីដឹកនាំកិច្ចប្រជុំទាំងអស់ (លើកលែងតែគោលនយោបាយការបរទេស) ដែលចាំបាច់សម្រាប់ក្រុមប្រឹក្សាសហភាពអឺរ៉ុបទាំងមូលធ្វើការសម្រេចចិត្ត។ ខណៈកម្ពុជាក៏នឹងក្លាយជាប្រធានប្ដូរវេនអាស៊ានដែលជាតំបន់មួយកំពុងមានឥទ្ធិពលក្នុងពិភពលោកដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក