ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោជំរុញដល់វៀតណាមឱ្យមានការហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់ប្រទេសវៀតណាមឱ្យមានការហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ។ ការលើកឡើងនេះត្រូវបានលើកឡើងក្នុងពេលសម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីលោក ង្វៀន ហុយតាំង ជួបសម្ដែងការគួរសមកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងជំនួបនេះសម្ដេចតេជោ និងលោក ង្វៀន ហុយតាំង បានអបអរសាទរដល់ការអភិវឌ្ឍរវាងប្រទេសទាំងពីរជាបន្តបន្ទាប់មកដល់សព្វថ្ងៃ និងសន្យាបង្កើនចំណងទំនាក់ទំនងដែលមានស្រាប់កាន់តែធំធាត់ថែមទៀត។

ក្នុងពេលដែលប្រទេសកម្ពុជាសម្រេចជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់លោក ង្វៀន ហុយតាំង ឱ្យជំរុញយ៉ាងណាឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ។

ក្រៅពីជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញសម្ដេចតេជោក៏ជំរុញឱ្យមានការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាមឱ្យកាន់តែធំធាត់ ក៏ដូចជាជួយគ្នាទៅវិញទៅមកលើវិស័យកសិកម្មផងដែរ។

មុនមានវិបត្តិកូវីដ-១៩កើតឡើង ក្នុងឆ្នាំ២០១៩ភ្ញៀវទេសចរណ៍វៀតណាមគឺជាភ្ញៀវលំដាប់ទី២បន្ទាប់ពីប្រទេសចិនដែលចូលទស្សនាតំបន់ប្រាសាទកម្ពុជាដែលមានចំនួនជិត១លាននាក់នៃចំនួនទេសចរណ៍សរុប៦,៦លាននាក់។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ។

ប្រទេសកម្ពុជាបានសម្រេចបើកព្រំដែនទាំងបីរបស់ខ្លួនឡើងវិញ និងបញ្ចប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចទាំងខ្មែរ និងបរទេសដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនប័ត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា និងឱ្យមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរហ័សនៅតាមច្រកចូលនៃកម្ពុជា។ ការសម្រេចនេះដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាជាការស្ដារនូវវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយរងគ្រោះដោយបញ្ហាជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក