ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តកណ្តាលសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលភូមិមួយចំនួនក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ”

ខេត្តកណ្តាល ៖  ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតព្រៃ នៃឃុំបែកចាន និងភូមិព្រៃពពាល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវបានកំណត់ជា "តំបន់ក្រហម" "តំបន់លឿងទុំ" និង"តំបន់លឿង" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកណ្តាលបានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិខាងលើនេះគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្តទៀតគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ការកំណត់ជា " តំបន់ក្រហម" “ តំបន់លឿងទុំ” និង“តំបន់លឿង” មានដូចខាងក្រោម៖
“តំបន់ក្រហម” ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្ដូង (លើកលែងផ្នែកខ្លះដែលកំណត់ជា តំបន់លឿងទុំ) នៃឃុំបែកចាន
តំបន់លឿងទុំ” ៖ ភូមិពងទឹក, ភូមិត្នោតខ្ពើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពី ផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្ដូង (ស្ថិតនៅ ប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន “តំបន់លឿង ភូមិកម្ពោតស្បូវ, ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និង ភូមិព្រៃពពេល នៃឃុំពើក។

ខាងក្រោមនេះគឺជាផែនទីនៃការកំណត់ភូមិសាស្ត្រឃុំបែកចាន និងឃុំពើក នៃស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក