ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារដាក់ដំណើរការជាផ្លូវការប្រព័ន្ធជាតិបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈតាមរយៈអនឡាញ

ភ្នំពេញ៖ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ត្រូវបានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដាក់ដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីសម្រួលដល់ការសិក្សាបច្ចេកទេសកាន់តែទូលំទូលាយនិងកាន់តែងាយស្រួល។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាល លោក ពេជ សោភ័ន ថាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះគឺជាជំហានថ្មីមួយទៀតនៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ខណៈជំហានទៅមុខកម្ពុជានឹងអភិវឌ្ឍន៍បន្ថែមទៀតនូវការធ្វើតេស្តបញ្ជាក់សមត្ថភាពតាមអនឡាញឬពីចម្ងាយ (E-RPL) អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (School Management System) រៀបចំនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ (Data Center) បន្តអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាស្រ្តាចារ្យ គ្រូបច្ចេកទេស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជាដើម។

លោកបញ្ជាក់ថាប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយដែលផ្ដល់នូវមធ្យោបាយក្នុងការសិក្សាតាមរយៈការមើលវីដេអូ និងឯកសារអេឡិចត្រូនិកផ្សេងៗដោយខ្លួនឯងផ្ទាល់ តាមរយៈកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនរបស់សិស្សបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) លោកស្រី NADIA OTTIGER បានអបអរសាទរចំពោះការវិវត្តន៍ថ្មីលើប្រព័ន្ធអប់រំការបណ្ដុះបណ្ដាលបច្ចេកទេសនៅពេលនេះ ខណៈលោកស្រីថាទីភ្នាក់ងារស្វីសក៏នឹងបន្តចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា និងបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឱ្យមានលក្ខណៈពេញលេញ និងគ្រប់គ្រាន់ស្របតាមតម្រូវការងាររបស់អ្នកប្រើប្រាស់ និងការរីកចម្រើននៃបច្ចេកវិទ្យាផងដែរ។

ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈពីចម្ងាយឬតាមអនឡាញ ត្រូវបានគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុវត្តដោយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ) រីឯសិក្ខាមកាម សិស្ស និស្សិត មានភារកិច្ចចូលរៀន ធ្វើកិច្ចការ ប្រឡង និងស្វ័យវាយតម្លៃការសិក្សារបស់ខ្លួន។ អ្នកចាប់អារម្មណ៍ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ TVET នេះអាចចូលទៅប្រើប្រាស់បានតាមគេហទំព័រឈ្មោះ www.tvet-elearning.com និងតាមរយៈកម្មវិធីឈ្មោះ TVET E-Learning អាចទាញយកពី AppStore សម្រាប់ iOS, Play Store សម្រាប់ Android និង AppGallery សម្រាប់ Huawei។

គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងចំនួន៥៧ កំពុងប្រើប្រាស់ប្រព័ន្ធជាតិ TVET E-Learning សម្រាប់ការបង្រៀនពីចម្ងាយឬតាមអនឡាញនេះដោយមាន សិក្ខាកាម សិស្ស និស្សិតចំនួន ៣១ ៥២៩នាក់បានចូលរៀន។ បច្ចុប្បន្ន TVET E-Learning មាតិកាមេរៀននិងវីដេអូមេរៀនចំនួន ៣ ៥២២ ខណៈចំនួនអ្នកទាញយកកម្មវិធី TVET E-Learning ដាក់ក្នុងថេប្លេតឬស្មាតហ្វូនសរុបប្រមាណជិត ១ម៉ឺននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក