ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសង្គមកិច្ចនិងUNសហការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីឆ្លើយតបនឹងការស្ដារឡើងវិញពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាផ្ដោះប្ដូរសារលិខិតជាមួយការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាដើម្បីពង្រឹងភាពជាដៃគូរយុទ្ធសាស្ត្រ ពង្រឹងសមត្ថភាពដឹកនាំ និងកសាងការសហការអន្តរវិស័យក្នុងដំណាក់កាលស្ដារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។

ការចុះហត្ថលេខាផ្ដោះប្ដូរសារលិខិតនេះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងសង្គមកិចុ្ច លោក វង សូត និងប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកស្រី Pauline Tamesis នៅទីស្ដីការក្រសួងសង្គមកិច្ចកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធីនេះនឹងដំណើរការរយៈពេល៦ខែ ក្នុងការពង្រឹងសមត្ថភាពដឹកនាំក្នុងការប្រមើលមើលពីអនាគតជាយុទ្ធសាស្ត្រ និងសមត្ថភាពគិតបែបប្រព័ន្ធរបស់អ្នកដឹកនាំមកពីតាមវិស័យនានា ព្រមជាមួយនឹងការកសាងឱកាសឱ្យមានការសហការអន្តរវិស័យ និងពិសោធន៍ការងារសម្រាប់អ្នកដឹកនាំមកពី រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលក្នុងដំណាក់ស្ដារឡើងវិញក្រោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាង UN និងក្រសួងសង្គមកិច្ចបានលើកឡើងថា៖ «កម្មវិធីកសាងថ្នាល់បច្ចេកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តរវិស័យ ដើម្បីការអភិវឌ្ឍដោយចីរភាព Cambodia Future Lab នឹងផ្ដល់ជាវេទិកាកំណត់ពីប្រភេទបរិវត្តកម្មប្រព័ន្ធ (System Transformation) ដែលអាចឱ្យគេយកនវានុវត្តន៍ និងការប្រមើលមើលពីអនាគតជាយុទ្ធសាស្ត្រ (Strategie Foresight) ទៅប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញពីជំងឺកូវីដ-១៩ និងពន្លឿនរបៀបវារៈឆ្នាំ២០៣០។ វេទិការរួមនេះ ផ្ដល់លទ្ធភាពឱ្យមានការចូលរួមសហការជាមួយតួអង្គពាក់ព័ន្ធនៅក្នុងប្រទេស ដើម្បីសម្រួចអនាគតប្រកបដោយបរិយាបន្ន និងចីរភាពកម្ពុជា» ។

បើតាមសេចក្ដីប្រកាសក្រសួងស្ថាប័នពាក់ព័ន្ធនៃកម្មវិធី Cambodia Future Lab នេះរួមមានក្រសួងសង្គមកិច្ច អង្គការសហប្រជាជាតិ ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល ក្រសួងសេដ្ឋកិច្ច សហគ្រាសខ្មែរ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាគាំពារសង្គម និងសហការជាមួយវិទ្យាស្ថាន Presencing Institute និងមូលនិធី United in Diversity Foundation៕

រូបភាពផ្ដល់ជូន៖ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក