ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បញ្ជូនខ្លួនមន្ត្រីយោធានិងស៊ីវិល៧នាក់ទៅតុលាការពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់នៅបាត់ដំបង

បាត់ដំបង៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ និងយោធានិងអតីតយោធា៦នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងសម្រេចឃាត់និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយការស៊ើបអង្កេតនិងសង្ស័យថាបានជួញដូរអាវុធដោយខុសច្បាប់។

ប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបងឱ្យដឹងថាក្នុងចំណោមមនុស្ស៦នាក់នោះមាន ឧត្តមសេនីយចំនួន២រូបជាមន្ត្រីនៃអគ្គនាយកដ្ឋានសម្ភារ បច្ចេកទេសក្រសួងការពារជាតិ វរសេនីយ៍ឯក(ស័ក្កិ៥)១នាក់ រវសេនីយ៍ទោ(ស័ក្កិ៤កន្លះ)២នាក់ ទាហាននិងអតីតទាហានព្រំដែន២នាក់ និងម្នាក់ជាមន្ត្រីនាយកដ្ឋានវិនិយោគឯកជននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ការឃាត់ខ្លួនមន្ត្រីស៊ីវិល និងយោធាទាំងនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់នូវអាវុធជាច្រើនដែលលាក់ទុកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបងក្នុងស្រុកភ្នំព្រឹក និងស្រុកកំរៀង ដែលសរុបរួមមាន AK47 ចំនួន១០០ដើម M79 ចំនួន៣ដើម បង់AKចំនួន៩៩បង់ Machine Gun 12,7mm មួយដើមដែលភ្ជាប់ជាមួយកាណុងត ជើងទ្រ និងគ្រាប់៥០៨គ្រាប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក