ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរខេត្តបាត់ដំបងសន្យាចុះពិនិត្យដោះស្រាយបញ្ហាអាជីវករផ្សារបឹងឈូកមិនព្រមប្ដូរទៅលក់នៅទីតាំងថ្មី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងលោក សុខ លូ សម្រេចឱ្យក្រុមការងារចុះទៅពិនិត្យនិងដោះស្រាយបញ្ហានៅផ្សារបឹងឈូកដែលអាជីវករផ្សារតវ៉ាមិនព្រមប្ដូរទីតាំងលក់ទៅផ្សារផ្សេង។

ការសម្រេចនេះគឺបន្ទាប់ពីអាជីវករផ្សារជាង១០០នាក់ឡើងមកតវ៉ាដល់សាលាខេត្តប្រឆាំងនឹងការសម្រេចឱ្យពួកគេទៅលក់នៅផ្សារផ្សេងក្រោយពីទទួលបណ្ដឹងពីពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងទុកឱកាសឱ្យរដ្ឋបាលខេត្តរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណផ្សារឡើងវិញ។

អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានសម្រេចជាបណ្ដោះអាសន្នឱ្យអាជីវករផ្សារទាំងនោះថយទីតាំងលក់ពីលើផ្លូវ១២ម៉ែត្រ ដើម្បីទុកផ្លូវដំណើរការរក្សាប្រយោជន៍សាធារណៈ ខណៈលោកនឹងឱ្យក្រុមការងារចុះពិនិត្យបន្ថែមទៀតមុននឹងមានដំណោះស្រាយជាមួយភាគីពាក់ព័ន្ធទាំងអស់។

លោកថា៖ «អាជ្ញាធរមិនអាចមិនមានដំណោះស្រាយទុកឲ្យភាគីម្ខាងទទួលផលនិងម្ខាងទៀតបាត់បង់ផលប្រយោជន៍នោះទេ ចាំបាច់ត្រូវរកដំណោះស្រាយកណ្តាលមួយដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរទទួលផលទាំងអ្នកលក់នៅខាងមុខផង និងអ្នកផ្ទះល្វែងផង» ។

ក្រុមអាជីវករផ្សារបានទទួលឯកភាពនូវដំណោះស្រាយបណ្តោះអាសន្ននេះ ហើយរំសាយទៅកាន់លំនៅដ្ឋានវិញរង់ចាំក្រុមការងាររបស់ខេត្តចុះទៅពិនិត្យ និងសិក្សាឡើងវិញឈានទៅដល់ការព្រមព្រៀងបញ្ចប់បញ្ហា។

កាលពីម្សិលមិញ អាជីវករអាជីវករផ្សារបឹងឈូកប្រមាណជិត១០០នាក់តំណាងអោយអាជីវករជាង៥០០នាក់បានផ្ទុះការតវ៉ាដើម្បីស្នើរសុំអោយអាជ្ញាធរជួយដោះស្រាយអោយពួកគាត់បានលក់ដូរនៅកន្លែងដដែល បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចឱ្យពួកគេរើទីតាំងលក់ទៅកន្លែងផ្សេងដើម្បីរៀបចំសណ្ដាប់ធ្នាប់របៀបរយនៅផ្សារបឹងឈូកនិងតំបន់ផ្សារបឹងឈូក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក