BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦ករណី ខណៈអ្នកជំងឺ ៣៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៩៧៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩១៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៣៥៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧៩៣ករណី៕