ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ចុះសួរសុខទុក្ខកុមារកំព្រានៅភូមិ អេស អូ អេស (SOS) ខេត្តព្រៃវែង

ព្រៃវែង : នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត និងអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចុះសួរសុខទុក្ខដល់កុមារកំព្រា នៅក្នុងភូមិ អេស អូ អេស (SOS) ខេត្តព្រៃវែង។

នាយករងភូមិកុមារ SOS ខេត្តព្រៃវែង លោក យ៉ាវ សុធី បានឲ្យដឹងថា ភូមិកុមារ SOS មានទំហំជាង ១ហិកតា ស្ថិតនៅក្នុងភូមិ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក យ៉ាវ សុធី បានបន្តទៀតថា ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ និងបានបិទបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ទើបការសម្ពោធនេះត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បុន្ន។

នាយករងភូមិកុមារ SOS ខេត្តព្រៃវែងលោកបន្តទៀតថា តាមរយៈការទំនាក់ទំនងល្អ និងសហប្រតិបត្តិការណ៍ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានទាំង ១៣ស្រុក/ក្រុង ក្នុងខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយនិងជ្រើសរើសកុមារកំព្រា និងកុមារដែលមិនមានឪពុកម្តាយថែរក្សា ចាប់ពីចុងឆ្នាំ២០១៩ មកទល់នឹងបច្ចុប្បន្ន ភូមិកុមារ SOS ព្រៃវែង បានដំណើការចិញ្ចឹមបីបាច់និងថែរក្សាកុមារកំព្រា កុមារដែលបាត់បង់ការថែទាំពីឪពុកម្តាយ និងកុមារដែលត្រូវបានគេបោះបង់ចោលបានចំនួន ២២នាក់ (ស្រី០៩នាក់) ក្រោមការមើលថែរបស់អ្នកម្តាយ ០៣នាក់ អ្នកមីង ០១នាក់ និងបុគ្គលិក ០៧នាក់ កំពុងបំរើការងារ។

ដើម្បីរក្សាបសុវត្ថិភាព និងការការពារពីជំងឺកូវីដ-១៩ បុគ្គលិក អ្នកម្តាយ ព្រមទាំងកុមារទាំងអស់ ត្រូវបានបង្ហាត់បង្រៀន និងណែនាំឱ្យអនុវត្តន៌តាមអនុសាសន៍នៃរាជរដ្ឋភិបាល ៣កុំ និង៣ការពារជាប្រចាំ។ កុមារទាំងអស់មិនត្រូវបានអនុញ្ញាតិអោយចេញលែងនៅខាងក្រៅភូមិ និងមិនអនុញ្ញាតិអោយសាច់ញាតិ ម្ចាស់ជំនួយ ឬភ្ញៀវជាតិ និងអន្តរជាតិចូលមកក្នុងភូមិឡើយក្នុងកំឡុងពេលមានជំងឺកូវិដ-១៩ រាតត្បាតនេះ។

ក្នុងនោះអង្គការក៏មានផែនការក្នុងឆ្នាំបន្ទាប់
-ធ្វើការជ្រើសរើសអ្នកម្តាយបន្ថែម០៥នាក់ អ្នកមីង០៣នាក់ និងកុមារ៤០នាក់ទៀត ដើម្បីបើកដំណើរការផ្ទះគ្រួសារចំនួន០៥ បន្ថែមទៀត
-ចាប់ផ្តើមដំណើរការកម្មវិធីពង្រឹងគ្រួសារដើម្បីឧប្បត្ថម្ភគាំទ្រដល់កុមារក្រីក្រក្នុងសហគមន៍ ចំនួន១៥០នាក់ និងកុមារកំព្រាចំនួន៥០នាក់ បន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា និងកុមារដែលមិនមានឪពុកម្ដាយថែរក្សានៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អមានទាំងផ្ទះ ស្នាក់នៅស្អាតប្រណិត អាហារហូបចុក ។

លោក​រដ្ឋមន្ត្រី វង សូត បានបន្តទៀតថា ភូមិកុមារ អេស អូ អេស (SOS) ព្រៃវែង បានផ្តល់ឱកាសថ្មីម្តងទៀតដល់កុមារទាំងអស់នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះនិងភូមិ ប្រកបដោយភាពកក់ក្តៅសប្បាយរីករាយនិងសុវត្ថិភាព។ កុមារទទួលបានការទំនុកបំរុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាពជាដើម ដូចគ្រួសារដ៏ទៃៗទៀតនៅក្នុងសហគមន៍ផងដែរ។

លោករដ្ឋមន្ត្រីសង្គមកិច្ច បានផ្ដាំផ្ញើដល់កុមារទាំងអស់ដែលរស់នៅទីនេះត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រដើម្បីជាចំណេះដឹង ជាសសរទ្រូង ជាស្ពាន ដើម្បីចម្លងខ្លួនយើងឲ្យចៀសផុតពីអវិជ្ជា ពីភាពក្រីក្រ ពីភាពលំបាក នៅពេលអនាគត។

លោក វង សូត បានផ្ដាំផ្ញើដល់ម៉ែដោះអ្នកមើលថែទាំទាំងអស់ នៅក្នុងភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែងនេះ ត្រូវតែបន្តអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់ នៃការឆ្លងជំងឺ covid-19 នៅក្នុងភូមិកុមារ អេស អូ អេស (SOS) របស់យើងនេះផងដែរ។ ក្នុងនោះលោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកថែទាំនៅក្នុងភូមិកុមារ អេស អូ អេស (SOS) នោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក