ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនៃវេទិកាធុរៈកិច្ចអាស៊ី-អឺរ៉ុបឱ្យគិតពីប្រយោជន៍ប្រជាជនជាធំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់វេទិកាសេដ្ឋកិច្ចនិងធុរៈកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលជាកិច្ចប្រជុំអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឱ្យមានសាមគ្គីភាពនិងតំកល់ប្រយោជន៍ប្រជាជនជាធំ ក្នុងទំនាក់ទំនងធុរៈកិច្ចរបស់ខ្លួនជាជាងលំអៀងទៅលើប៉ូលណាមួយមួយនៃអំណាចដែលធ្វើឱ្យខាតបង់ប្រយោជន៍ជាតិនិងប្រជាជន។

សម្ដេចតេជោ បានថ្លែងថាបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងភាពស្មុគស្មាញនៃការធ្លាក់ចុះច្រវ៉ាក់តម្លៃសកល ផលិតកម្ម និងផលិតភាពសកល ការលេចឡើងកាន់តែច្បាស់នៃពហុប៉ូល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម-បច្ចេកវិទ្យា និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

សម្ដេចបានជំរុញដល់ វិស័យធុរកិច្ចនៃតំបន់អាស៊ី-អឺរ៉ុបឱ្យមានសាមគ្គីភាព និងតម្កល់ប្រយោជន៍ជាតិជាធំ ដោយប្រកានខ្ជាប់នូវពហុភាគីនិយមក្នុងការដោះស្រាយបញ្ហា ដោយមានការតភ្ជាប់សង្គមសេដ្ឋកិច្ច បង្កើនការយកចិត្តទុកដាក់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសជំរុញការសម្រួលពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតតាមរយៈការលុបបំបាត់របាំងពាណិជ្ជកម្ម និងការវិនិយោគរវាងតំបន់ទាំងពីរ។

សម្ដេចបន្ថែមថា ដើម្បីធ្វើឱ្យពាណិជ្ជកម្មនិងសេដ្ឋកិច្ចតំបន់ទាំងពីរកាន់តែមានសក្ដានុពលបន្ថែមទៀតនោះ ត្រូវជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ជាមួយនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមឱ្យកាន់តែប្រសើរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ៃតងផងដែរ។

បើតាមសម្ដេចតេជោ ទំនាក់ទំនងល្អនៃពាណិជ្ជកម្មរវាងអាស៊ីនិងអឺរ៉ុបបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងពិភពលោកដោយបានគ្រប់ដណ្ដប់លើទំហំសេដ្ឋកិច្ចដល់ទៅជាង៦៥%នៃសេដ្ឋកិច្ចសកល និង៥៥%នៃពាណិជ្ជកម្មពិភពលោក។

វេទិការសេដ្ឋកិច្ចនិងធុរៈកិច្ចអាស៊ី-អឺរ៉ុបដែលធ្វើឡើងនៅកម្ពុជានេះគឺជាវេទិកាលើកទី១ និងជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុបក្រោមកិច្ចដឹកនាំអង្គប្រជុំដោយប្រទេសកម្ពុជា។

វេទិកានេះជាវេទិកាអមដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក