ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនឹងចូលរួមកិច្ចប្រជុំវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នៅទីក្រុងDavos ប្រទេសស្វីស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum នៅដើមឆ្នាំ២០២២ខាងមុខ នៅប្រទេសស្វីសនឹងឱ្យក្រុមប្រឆាំងបើចង់ធ្វើបាតុកម្មប្រឆាំងសម្ដេចអាចទៅធ្វើនៅទីនោះបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយឆ្លើយតបទៅជនអគតិមួយចំនួនដែលថាអាស៊ានមិនទទួលសម្ដេច ឱ្យក្រឡេកមើលពីភាពជាក់ស្ដែងក្នុងពេលដែលសម្ដេចត្រៀមដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយសម្ដេចបានក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ ខណៈនៅដើមឆ្នាំក្រោយសម្ដេចនឹងទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីសថែមទៀត។

សម្ដេចមានប្រសាសន៍ថា៖ «មិចក៏ដល់ថ្នាក់កម្ពុជាសូម្បីតែប្រជុំអាស៊ានគេមិនចង់ហៅប្រជុំ ហើយប្រាប់ទុកឱ្យហើយត្រៀមទៅធ្វើបាតុកម្មនៅ Davos ទៅប្រាប់កន្លែងឱ្យទៅធ្វើឆ្នាំនេះហ៊ុន សែន នឹងទៅចូលរួមវេទិការសេដ្ឋកិច្ច World Economic Forum អ្នកឯងទៅត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំនៅហ្នឹងទៅ! ទៅធ្វើទៅ» ។

កិច្ចប្រជុំ World Economic Forum ឆ្នាំ២០២២ នឹងត្រូវធ្វើនៅប្រទេសទីក្រុងDavos ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើការរួមគ្នាស្តារទំនុកចិត្តឡើងវិញ» ដែលនឹងស្វាគមន៍មេដឹកនាំជាង ២០០០នាក់មកពីរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិលដែលនឹងធ្វើការរួមគ្នាដើម្បីជំរុញសកម្មភាព និងការកសាងអនាគតប្រកបដោយនិរន្តរភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក