ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចប្រកាសស្វាគមន៍គម្រោង BBB របស់ក្រុមប្រទេស G7

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនដែលបដិសេធនូវគម្រោងទាំងឡាយណាដែលអភិវឌ្ឍន៍ដល់កម្ពុជានោះទេ ខណៈសម្ដេចក៏ប្រកាសទទួលយកគំនិតផ្ដួចផ្ដើម Build Back Better World របស់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ ផងដែរ។

Build Back Better World (BBB) គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ ដែលបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២១ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសដែលមានចំណូលទាបនិងមធ្យម ដែលស្រដៀងគ្នាទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាភាគច្រើនជាជំនួយមកពីប្រទេសចិន កូរ៉េ និងជប៉ុន ដោយសម្ដេចសង្ឃឹមថាកម្ពុជាអាចនឹងទទួលជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ពីក្រុមប្រទេស G7 ផងដែរ។

សម្ដេចថា៖ «ខ្ញុំក៏ស្វាគមន៍ ហើយក៏សង្ឃឹមថារដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 ប្រទេសអ្នកមានទាំង៧ នឹងផ្ដល់ឱកាសដល់កម្ពុជានូវគម្រោង ព្រោះយើងនៅខ្វះស្ពាន នៅខ្វះផ្លូវ។ ស្ពាននេះជាក្របខណ្ឌសហប្រតិបត្តិការកម្ពុជាចិន ហើយក៏នៅក្នុងយុទ្ធសាស្ត្រនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ យើងមិនបានបដិសេធជាមួយគម្រោងដទៃទៀតដូចជា Build Back Btter របស់ G7 នោះទេ។ អញ្ចឹងយើងជូនសារស្វាគមន៍ជានិច្ចកុំឱ្យថាយើងលំអៀងទៅរកចិន»។

សម្ដេចតេជោ បញ្ជាក់ថាមូលហេតុដែលកម្ពុជាទទួលជំនួយពីចិនព្រោះមានតែចិនដែលជាអ្នកផ្ដល់ដល់កម្ពុជា ខណៈសម្ដេចប្រកាសថាបើមានប្រទេសណាផ្ដល់ជំនួយមកកម្ពុជាក្រៅពីចិន ក៏សម្ដេចតេជោទទួលដូចគ្នា។

បើតាមសម្ដេចតេជោ ក្នុងចំណោមផ្លូវកម្ពុជាដែលមានប្រវែង ១៥០០០គីឡូម៉ែត្រ ក្នុងនោះផ្លូវដែលជាជំនួយរបស់ចិនមានប្រវែង ៣០០០គីឡូម៉ែត្រ ខណៈចិនបានកសាងស្ពាន ១០ ក្នុងចំណោមស្ពាន ២០ នៅកម្ពុជា។ សម្ដេចលើកឡើងថាជំនួយរបស់ចិនគឺសម្រេច លើគម្រោងអទិភាពនានាដែលកម្ពុជាចង់បាន។

កម្ពុជាបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននៅឆ្នាំ២០១៣ ដែលគំនិតផ្ដួចផ្ដើមនេះបានផ្ដល់ដល់កម្ពុជានូវការអភិវឌ្ឍជាច្រើនដែលបានជំរុញដល់សេដ្ឋកិច្ចជាតិឱ្យរក្សាបាននូវលំនឹងនិងវឌ្ឍនភាពជាលំដាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក