ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា៖ ការធ្វើបរិយាប័ន្នសមភាពយេនឌ័រទៅក្នុងកិច្ចការពិការភាពគឺជារបៀបវារៈអាទិភាព

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា បន្ទុកការងារថែទាំដែលមិនបានទទួលប្រាក់កម្រៃបានធ្លាក់លើស្មារស្ត្រី និង ៥៩% នៃស្ត្រីត្រូវបានចំណាយពេលវេលាកាន់តែច្រើនលើកិច្ចការផ្ទះ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩មក។ បន្ថែមពីលើនេះ ស្រ្តីទាំងនោះ បានកំពុងប្រឈមនឹងការបាត់បង់ការងាររហូតដល់ ២/៣ភាគរយ។ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត គឺស្ត្រីវ័យក្មេង ដែលកំពុងចិញ្ចឹមកូនតូច។

លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះ ក្នុងពិធីបើវគ្គបណ្ដុះបណ្ដាល “សមភាពយេនឌ័រ” ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការណ៍ជាមួយអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល “សមភាពយេនឌ័រ”នៅថ្ងៃអង្គារនេះ។

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តចំពោះកិច្ចការសមភាពយេនឌ័រ ដោយបញ្ជូលទាំងកិច្ចការពិការភាព។

ថ្លែងក្នុងនាមរដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះបានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធនឹងសមភាពយេនឌ័រដែក្រោយវិបត្តិនិងការស្តារឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នារបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច និងអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា “បច្ចុប្បន្ននេះ យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំបំផុតពីរនៃជំនាន់របស់យើងគឺទី១៖ បញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងផលវិបាកនៃជំងឺនេះ និងទី២៖វិបត្តិការប្រែប្រួលអាកាសធាតុដែលកំពុងកើតឡើង។ វិបត្តិទាំងពីរនេះ គឺស្ត្រីត្រូវបានរងផលប៉ះពាល់ដោយមិនសមាមាត្រ។ ចាប់តាំងពីដំណាក់កាលដំបូងនៃការរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័សក្នុងការបញ្ជាទិញឧបករណ៍និងគ្រឿងបរិក្ខារពេទ្យដែលជាតម្រូវការបន្ទាន់ រួមទាំង ឧបករណ៍តេស្តរហ័ស ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការព្យាបាលនិងធានាបាននូវប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈសម្រាប់ប្រជាជនគ្រប់រូប ពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រី កុមារីដែលមានពិការភាព។ នៅក្នុងកម្មវិធីគាំពារនិងជំនួយសង្គម រាជរដ្ឋាភិបាលកម្ពុជាក៏បានការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្រីក្រដោយបានឧបត្ថម្ភជំនួយដោយផ្ទេរសាច់ប្រាក់ និងស្បៀងអាហារដល់គ្រួសារដែលងាយរងគ្រោះ រួមទាំងស្ត្រីនិងកុមារី ជនមានពិការភាពផងដែរ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ក្រសួងសង្គមកិច្ចនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការជួយសម្រេចបាននូវគោលដៅ SDG ប្រកបដោយមហិច្ឆតា រួមមានសមភាពយេនឌ័រ បញ្ហាសុខភាពបន្តពូជ ការដឹកនាំរបស់ស្ត្រី និងការពង្រឹងភាពធន់របស់ស្ត្រីតាមរយៈកិច្ចគាំពារសង្គម។

លោករដ្ឋលេខាធិការថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថាស្ត្រី និងកុមារី ពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក