ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី សង្ឃឹមថាបទពិសោធន៍នៃកិច្ចប្រជុំថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ នឹងរឹតចំណងសាមគ្គីភាពរវាងអាស៉ី-អឺរ៉ុបកាន់តែស្អិតរមួតបន្ថែមទៀត

ភ្នំពេញ៖ សមាជិកសភាវ័យក្មេងកម្ពុជាលោក ហ៊ុន ម៉ានី អបអរសាទរកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការការដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអមនានាដែលរួមមានកិច្ចប្រជុំថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដោយសង្ឃឹមថាអ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់នឹងយកចំណេះដឹងបទពិសោធន៍ដែលបានសិក្សារៀនសូត្រពីកិច្ចប្រជុំនេះ ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួន ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកថា នៅរសៀលនេះលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ "ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩" ដែលជាវេទិកាអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។

លោកបន្ថែមថា កិច្ចប្រជុំដែលចាប់ផ្តើមនារសៀលនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាពរបស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក ហើយក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិដែលនានាដែលបាន និងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ១៩។

លោកសង្ឃឹមថា៖ «អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកពុទ្ធិ ចំណេះដឹង បទពិសោធន៍ដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗនៃកម្មវិធីចម្រុះកាលពី១០ខែមុន ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទនៈ ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត» ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកានៅរាជធានីភ្នំពេញក្រោមប្រធានបទ“ ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” ពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុបដើម្បីធានាថាពហុភាគីនិយមអាចនាំមកនូវកំណើនសេដ្ឋកិច្ចពិភពលោកដែលមិនត្រឹមតែ“ មាននិរន្តរភាព” ប៉ុណ្ណោះទេប៉ុន្តែក៏អាច“ ចែករំលែក” ដែលឆ្លុះបញ្ចាំងពីគោលការណ៍សំខាន់ដែលជាភាពរុងរឿងនៃទ្វីបទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក