ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងរដូវត្រជាក់ខាងមុខ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាកម្ពុជានឹងរងនូវរដូវត្រជាក់យូរជាងឆ្នាំមុនៗ ដែលនឹងធ្វើឱ្យមានជំងឺដែលកើតតាមអាកាសធាតុប៉ះពាល់ដល់សុខភាពពលរដ្ឋជាពិសេសមនុស្សចាស់ កុមារ ទារក និងអ្នកមានជំងឺ។

ក្នុងសារសំឡេងដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ក្នុងរដូវត្រជាក់តែងតែបណ្ដាលឱ្យមានជម្ងឺផ្លូវដង្ហើម អ្នកដែលមានជំងឺអាលាក់ស៊ីផ្លូវដង្ហើមបណ្ដាលមកពីមេរោគផ្សេងៗ ធ្វើមានការក្អក និងហៀរសំបោរ រលាកបំពង់ក រលាកក្រពះពោះវៀនអាចបង្កឱ្យមានការឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាដើម។

លោកស្រីបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះយើងសង្កេតឃើញថានៅតាមបណ្ដាប្រទេសមួយចំនួននៅប៉ែកខាងអឺរ៉ុប ខាងគេក៏មានការជួបប្រទះនូវការផ្ទុះចេញឡើងវិញនូវការឆ្លងនូវជំងឺកូវីដ-១៩ ផងដែរ ដូច្នេះសូមបងប្អូនអនុវត្តនូវវិធានការសាមញ្ញសាមញ្ញដើម្បីការពារនូវជនដែលងាយរងនូវហានិភ័យ ពីអាកាសធាតុត្រជាក់នេះមានដូចជាជនចាស់ជរា ទារកតូច ឬក៏កុមារតូចជាដើម»។

លោកស្រីជំរុញឱ្យពលរដ្ឋពាក់អាវការពារត្រជាក់ដើម្បីរក្សានៅសីតុណ្ហភាពក៏ដូចជាតាមដាននូវសុខភាពរបស់ខ្លួនឯងប្រសិនជាមានបញ្ហាណាមួយសូមរួសរាន់ទៅមន្ទីរពេទ្យចៀសវាងផ្សំថ្នាំដោយខ្លួនឯង។

សំរាប់អ្នកដែលមានបញ្ហាសុខភាពលោកស្រីជំរុញឲ្យតាមដាននិងជៀសវាងប្រើប្រាស់នៅមធ្យោបាយសាធារណៈ ឬក៏អត់ចេញដើរកម្សាន្ត ត្រូវប្រើកន្សែងកំណាត់ ឬកែងដៃខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់ ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់និងជៀសវាងការប៉ះទៅលើផ្ទៃមុខ។

លោកស្រីជំរុញឲ្យពិសារទឹកឱ្យបានច្រើន ជាពិសេសទឹកក្ដៅឧណ្ណៗ ដើម្បីជួយរក្សាសីតុណ្ហភាពក្នុងខ្លួន។

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ក្នុ ងអំឡុងរដូវរំហើយខាងមុខ ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថាន ភាព អាកាសធាតុ នៅកម្ពុជានឹងចុះត្រជាក់ក្នុងរង្វង់ពី១៥ ទៅ២១អង្សាសេទៅតាមតំបន់ ។ ស្ថានភាពត្រជាក់នេះបណ្ដាលមកពី បាតុភូតឡានីណា (La Nina ត្រជាក់ ) ដែលធ្វើឱ្យ ធាតុ អាកាស ត្រជាក់ នៅតំបន់ ស៊ីបេរី រុញ ច្រាន ទ្រនុង សម្ពាធ ខ្ពស់ ពី ប្រទេស ចិនចុះ មក ក្រោម និង គ្រប ដណ្ដប់ មក លើ ប្រទេស កម្ពុជា។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានពលរដ្ឋនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ជាពិសេសមើលថែមនុស្សចាស់ក្នុងអំឡុងពេលដែលរដូវរងានឹងចូលមកដល់នាពេលខាងមុខ ដោយថាដើម្បីផ្ដល់ភាពកក់ក្ដៅ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរដូវរងារ។

សម្ដេចបានជំរុញឱ្យក្រុមគ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាមឱ្យជួយឧបត្ថម្ភជា អាវរងារ ភួយ មុង ដល់ ជីដូន ជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេសមនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងារ ក៏ដូចជាជំងឺឆ្លងនានាក្នុងរដូវរងារបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក