ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំង លោក ជាម យៀប ជាអនុប្រធានទី១ នៅថ្ងៃ២៥ ខែវិច្ឆិកា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចកំណត់យកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំង លោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភាជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាព។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋសភាឱ្យដឹងថានៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខមានរបៀបវារៈចំនួន ៦ ទាក់ទងនឹងការសម្រេចឱ្ យលោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំជំនួស លោក ងួន ញ៉ិល ដែលបានទទួលមរណភាព ការបោះឆ្នោតជ្រើសតាំង លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ការបោះឆ្នោតជ្រើសតាំង លោក ឈាង វុន ជាសមាជិកគណៈកម្មការទី២ និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥នៃរដ្ឋសភា ការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ទាក់ទងនឹងហិរញ្ញវត្ថុចំនួន២ និងអនុម័តពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទផងដែរ។

មាត្រា៨៧ នៃរដ្ឋធម្មនុញ្ញឱ្យដឹងថា អនុប្រធានសភា គឺជាអ្នកមានភារៈចាត់ចែង ការងារ ជំនួសប្រធានសភាពេលដែលប្រធានអវត្តមាន។ ក្នុងករណីអនុប្រធានរដ្ឋសភា លាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។

ការសម្រេចបោះឆ្នោតជ្រើសរើស លោក ជាម យៀប ជាអនុប្រធានទី១ នៃរដ្ឋសភានេះគឺដើម្បីជំនួសតំណែង លោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក