ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិបត្តិកូវីដ-១៩នៅប្រទេសឥណ្ឌា អាចធ្វើឱ្យពិភពលោកខ្វះខាតទំនិញកាន់តែខ្លាំងទៅៗ

អន្តរជាតិ : រលកដ៏គួរឱ្យភ័យខ្លាច និងបំបែកកំណត់ត្រានៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា គំរាមកំហែងរារាំងការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបញ្ជូនរលករញ្ជួយដល់ឧស្សាហកម្មពិភពលោកសំខាន់ៗមួយចំនួន។នេះបើយោងតាមការចុះផ្សាយរបស់សារព៏ត៌មានCNN នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ប្រទេសសេដ្ឋកិច្ចធំបំផុតទីបីរបស់អាស៊ីមួយនេះ កំពុងព្យាយាមតស៊ូអស់ជាច្រើនសប្តាហ៍ ដើម្បីគ្រប់គ្រងការកើនឡើងដ៏សាហាវនេះ។ ករណីថ្មីៗរាប់រយរាប់ពាន់ករណីត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ហើយសេដ្ឋកិច្ចវិទូរ កំពុងពិចារណាឡើងវិញនូវការព្យាករណ៍របស់ពួកគេ សម្រាប់កំណើនទ្វេដងនៅឆ្នាំនេះ ដែលជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសនេះ ដែលបានធ្លាក់ចូលក្នុងវិបត្តិកាលពីឆ្នាំមុនជាលើកដំបូង ក្នុងរយៈពេលជិតមួយភាគបួននៃសតវត្សរ៍នេះ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ការបិទខ្ទប់នៅទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី បានប្រឆាំងនឹងការអំពាវនាវឱ្យបិទខ្ទប់ប្រទេស បើទោះបីជាតំបន់ជាច្រើនបានប្រកាសពីការដាក់កម្រិតយ៉ាងខ្លាំងក៏ដោយ។ ប៉ុន្តែឧស្សាហកម្មពិភពលោកជាច្រើន ដែលពឹងផ្អែកលើប្រទេសឥណ្ឌាកំពុងឃ្លាំមើលយ៉ាងអន្ទះសា។ ប្រសិនបើវិបត្ដិកាន់តែស៊ីអាក្រក់ទៅៗ នោះទំនិញជាច្រើន ចាប់តាំងពីសម្លៀកបំពាក់ និងឱសថ រហូតដល់សេវាកម្មហិរញ្ញវត្ថុ និងការដឹកជញ្ជូនទូទាំងពិភពលោក អាចមានរងផលប៉ះពាល់ខ្លាំង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក