ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

BREAKING NEWS: លោក ហ៊ុន ម៉ាណែត ៖ "៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩..."

(ភ្នំពេញ) ៖ សកម្មភាពប្រៀបដូចជាការជប់សីលវេទនមន្តជាច្រើនរាប់មិនអស់របស់កូនច្បងសម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលត្រូវភរិយាបាននិងកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេសអំពីកាយវិការនៃការរៀបចំមន្ទីរពេទ្យសម្រាកព្យាបាលបានយ៉ាងឆាប់រហ័សសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្សគ្រប់រូបរស់ក្នុងប្រទេសកម្ពុជាឲ្យជាសះស្បើយដែលបណ្តាលមកពីគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩នៅកម្ពុជា។

ទោះយ៉ាងដូចជាសណ្ឋាគារ ហ្គ្រេក ឌុក, មន្ត្រីពេទ្យហ្លូងម៉ែ ត្រូវបានក្រុមការងារយុវជនស្ម័គ្ររបស់លោករៀបចំបានរហ័សដើម្បីយកអ្នកមានវិជ្ជកូវីដ-១៩ទៅសំណាក់ព្យាបាលជារាប់ពាន់នាក់នាក់។

បន្ទាប់ពីការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោកបានដឹកនាំក្រុមការងារដើម្បីរៀបចំមជ្ឈមណ្ឌលនិងសាលពិព័រណ៌កោះពេជ្រត្រឹមតែ ៨០ម៉ោងប៉ុណ្ណោះដើម្បីប្រែក្លាយកន្លែងសម្បាយរីករាយរៀបមង្គលការមួយនេះឲ្យទៅជាកន្លែងសម្រាកព្យាបាលមេរោគកូវីដ-១៩ជាបណ្តោះអាសន្នបានយ៉ាងឆាប់រហ័ស។

សំណេរក្នុងផេកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ក្រោមចំណងជើងថា “៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩...” លោកបានសរសេរថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

លោក ហ៊ុន ម៉ាណែត បានសរសេរទៀតថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (ប្រមាណ ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺ ក្នុងរយៈពេល៨០ម៉ោង។

លោក ហ៊ុន ម៉ាណែត ក៏បានសរសេរអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

“ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។” សំណេរបន្ថែមរបស់លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកផងដែលថា “ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។ មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង”។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក