ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងរវាងតំបន់និងប្រទេសទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមការងារអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។

កិច្ចប្រជុំនោះជាកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំតំបន់អាស៊ានជាមួយនឹងប្រធានាធិបតីសាធារណរដ្ឋចិន លោក ស៊ី ជីនពីង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឲ្យដឹងថា៖ «ថ្នាក់ដឹកនាំអាស៊ាន និងលោក ស៊ី ជីនពីង រំពឹងថានឹងពិភាក្សាអំពីទិសដៅអនាគត និងរិះរកមធ្យោបាយ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិន បន្ថែមទៀត និងធ្វើការផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម»។

ទំនាក់ទំនងរវាងអាស៊ាននិងចិន ចាប់ផ្តើមកាលពីក្នុងខែកក្កដា ឆ្នាំ១៩៩១ ដោយបានជួយគ្នាទៅវិញទៅបង្កើននូវទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ពីតិចជាង ៨ប៊ីលានដុល្លារអាមេរិក ក្នុងពេលទំនាក់ទំនងជាដំបូងរហូតកើនដល់ជាង ៦៨០ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំ២០២០។ ដោយមានគ្រឹះរឹងមាំបែបនេះ ភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបើកទំព័រថ្មីក្នុងការអភិវឌ្ឍ និងវិបុលភាពរួមរវាងអាស៊ាន-ចិនបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក