BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦ករណី ខណៈអ្នកជំងឺ ៣៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៨៦៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩០០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,២៤៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧៧៦ករណី៕