ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ៣នាក់រងរបួសក្នុងពេលចុះបង្ក្រាបករណីផ្ទុះអាវុធមួយកន្លែងក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ជាជនជាតិខ្មែរ បានប្រើហិង្សា និងយកកាំភ្លើងបាញ់មកលើកងកម្លាំងអាវុធហត្ថក្នុងពេលកម្លាំងអាវុធហត្ថចុះបង្ក្រាបការអុកឡុករបស់ក្រុមនេះក្នុងហាងផឹកស៉ីមួយកន្លែងក្នុងក្រុងប៉ោយប៉ែតកាលពីម៉ោងប្រមាណ ១១និង២៥នាទី យប់ថ្ងៃទី២០ វិច្ឆិកា ម្សិលមិញ។

មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថាករណីផ្ទុះអាវុធនៅប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុកធ្វើឲ្យមានបញ្ហាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស ៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់ និងថ្គាមពីម្ខាងទៅម្ខាង របួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបន្តបន្ទាប់ទៀត។

ពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគឺមានជម្លោះរវាងថៃនិងខ្មែរនៅហាងផឹកស៉ីក្នុងក្រុងប៉ោយប៉ែតខាងលើ នឹងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចូលទៅអន្តរាគមន៍ តែក្រុមជនបង្កទាំងនោះមិនស្តាប់ ហេីយថែមទាំងបានប្រើហិង្សាគប់ដប គប់កៅអី និងផ្ទុះអាវុធ តដៃមកលើកម្លាំងអាវុធហត្ថវិញទើបមានការចុះបង្រ្កាបកើតឡើង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក