ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តបានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលបានចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រកនៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឳកាសនោះក៏មានវត្តមានថ្នាក់ដឹកនាំមន្ទីរពាកព័ន្ធមួយចំនួន និងអភិបាលស្រុកភ្នំក្រវាញចូលរួមអមដំណើរ ផងដែរ ។ឆ្លៀតក្នុងឱកាសនោះលោកបាននាំយកវត្ថុកំដរមួយចំនួន រួមមាន៖ អង្ករ មី និងទឹកត្រី ទៅប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារដែលចូលមករស់នៅក្នុងផ្ទះដែលទើបសាងសង់រួចផងដែរ ។

គួរបញ្ជាក់ថា តាមសំណើរបស់សមាគម តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា គោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ប្រមាណ៦២៨គ្រួសារនោះ, សម្តេចតេជោ បានផ្តល់ដីសម្បទានសង្គមកិច្ច នៅទីតាំងខាងលើ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនពួកគាត់៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក