BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦ករណី ខណៈអ្នកជំងឺ ៣៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៨២៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨៩៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,២០៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧៧០ករណី៕