ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូករាជធានីភ្នំពេញទទួលភ្ញៀវទេសចរណ៍បានជាង ៧ម៉ឺននាក់

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉ែត មាសភក្ដី បានឱ្យដឹងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ សរុបប្រមាណ ៧ម៉ឺននាក់ បានជួបជុំគ្នាចេញធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗដូចជា រមណីយដ្ឋាន សារមន្ទីរ សួនកំសាន្ត សួនច្បារសាធារណៈ និងទីកន្លែងកំសាន្តឯកជនក្នុងរាជធានីភ្នំពេញ។

លោកក៏បានឱ្យដឹងផងដែរថា បើទោះបីជាមានមនុស្សច្រើនបែបនេះក្ដីក៏ពលរដ្ឋហាក់បានជ្រួតជ្រាបនូវវិធានការសុវត្ថិភាពជាចំាបាច់បានយ៉ាងល្អ។

លោកថា បើទោះជាតាមការសង្កេតឃើញថា ដោយស្ថានភាពការជួបជុំគ្នាច្រើនក្នុងពេលតែមួយកន្លែងតែមួយ ដែលនាំអោយបងប្អូនមួយចំនួនមិនអាចរក្សាគម្លាតក៏ពិតមែន ប៉ុន្តែបងប្អូនសឹងតែគ្រប់ៗគ្នាបានពាក់ម៉ាស់ មានការប្រើប្រាស់ជេល ឬអាល់កុលបានខ្ជាប់ខ្ជួន។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក បន្ទាប់ពីកម្ពុជាបានបង្កើនភាពស៊ាំទៅនឹងជំងឺកូវីដ-១៩កាន់តែល្អប្រសើរ និងទទួលបានលទ្ធផលវិជ្ជមានក្រោយសាកល្បងឱ្យពលរដ្ឋចេញដើរក្នុងថ្ងៃបុណ្យភ្ជុំកាលពីដើមខែតុលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក