ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្លិបកំសាន្តមួយកន្លែងជាប់ព្រំដែនកម្ពុជា-ថៃត្រូវអគ្គីភ័យបំផ្លាញទាំងស្រុងគិតជាទឹកប្រាជាង៥ម៉ឺនដុល្លារ

ប៉ៃលិន៖ ក្លឹបកម្សាន្តយីហោ សែនស៊ី (SENSE) ដែលមានទីតាំងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានអគ្គិភ័យឆាបឆេះ វេលាម៉ោង ៥ និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវសង្ស័យថាបណ្ដាលមកពីទុស្សេខ្សែភ្លើង។

អភិបាលស្រុកសាលាក្រៅ លោក សំ សរ៉េត បានឱ្យភ្នាក់ងារយើងដឹងថា ក្រោយពីរដ្ឋាភិបាលប្រកាសឱ្យបើកដំណើរការប្រទេសឡើងវិញ រួមជាមួយនឹងកន្លែងជួបជុំនានា ទើបរហូតមកដល់ថ្មីៗនេះ ក្លឹបកម្សាន្តយីហោ សែនស៊ី (SENSE) ត្រូវបានម្ចាស់បើកទ្វារ ដើម្បីទទួលភ្ញៀវ។ ស្រាប់តែព្រឹកព្រលឹមឡើង មានផ្សែងហុយចេញពីក្នុងក្លឹប ធ្វើម្ចាស់នាំគ្នារត់ចេញមកក្រៅទាំងភ័យស្លន់ស្លោ ក៏ប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចឱ្យដឹកនាំកម្លាំងចុះទៅពន្លត់អគ្គីភ័យ។

អគ្គីភ័យនេះបានបណ្ដាលឱ្យខូចខាតអគារ និងសម្ភារ:ទាំងស្រុងគិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។

លោកបន្តទៀតថា ទោះបីជាកម្លាំងនគរបាល រួមជាមួយនឹងកងរាជអាវុធហត្ថខេត្ត ខិតខំបាញ់ទឹករថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿង តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ រហូតដល់ជាង៣ម៉ោង លោកក៏បានបញ្ជាឱ្យយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅវាយកំទេចទ្វារអគារក្លឹបកម្សាន្ត ដើម្បីបាញ់ទឹកបញ្ចូលទៅពន្លត់នៅផ្នែកខាងក្នុង ទើបក្រោយមកក៏អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

លោកបញ្ជាក់ថា ការឆាបឆេះក្លឹបកម្សាន្តនេះ បានយ៉ាងលឿន ដោយសារតែនៅខាងក្នុងមានអេប៉ុង និងក្រដាស សំឡី ដែលគេបិទខ្ទប់នៅជុំវិញជញ្ជាំង ដើម្បីកុំឱ្យមានសម្លេងខ្ទរចេញមកក្រៅ ទើបពេលមានករណីអគ្គីភ័យកើតឡើង បណ្តាលឱ្យឆេះស្ទើរតែគ្រប់គ្រងស្ថានការណ៍មិនបាន ហើយធ្វើឱ្យរងការខូចខាតសម្ភារ: គ្រឿងបំពងសម្លេងរួមផ្សំជាមួយនឹងអគារទាំងមូលតែម្តង។ តែសំណាងល្អ មិនបង្កឱ្យម្ចាស់ក្លឹបកម្សាន្តនេះទទួលរងរបួសទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក