ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ដួង តារា ដោះស្រាយបញ្ហាវិវាទដីធ្លីជូនក្មេងស្រី គ-ថ្លង់ ម្នាក់នៅខេត្តបន្ទាយមានជ័យ បានដោយជោគជ័យក្រោយទទួលបណ្ដឹង១ថ្ងៃ

ភ្នំពេញ៖​ លោក ដួង តារា ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយវិវាទដីធ្លីមួយកន្លែងរវាងក្រុមគ្រួសារក្មេងស្រី គ-ថ្លង់ ម្នាក់ជាមួយមន្ត្រីយោធា នៅខេត្តបន្ទាយមានជ័យ បានដោយជោគជ័យនិងឈ្នះ-ឈ្នះទាំងអស់គ្នា។

លោក ដួង តារា បានសរសេរលើហ្វេសបុកផេកផ្លូវការរបស់លោកនាថ្ងៃនេះថា ជម្លោះដីធ្លីរវាងក្រុមគ្រួសារក្មេងស្រីឈ្មោះ សេង ចន្ថា ដែលមានឪពុកឈ្មោះ កង សារ៉ាន ដែលបានប្ដឹងចោទប្រកាន់លើមន្ត្រីយោធាម្នាក់ថាបានទិញដីកូនស្រីគាត់ដោយឱ្យលុយមិនគ្រប់តាំងពីឆ្នាំ២០១៩ នៅពេលនេះត្រូវបានលោកជួយដោះស្រាយបានហើយបន្ទាប់ពីភាគីទាំងពីរព្រមព្រៀងគ្នាបញ្ចប់ជម្លោះដោយអ្នកទិញដីឱ្យដីទៅអ្នកលក់ ហើយអ្នកលក់ឱ្យលុយទៅអ្នកទិញវិញ។

លោកបានរៀបរាប់ថា ជម្លោះកើតចេញពីការព្រមព្រៀងដោយផ្ទាល់មាត់ទិញដីមួយកន្លែងក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៤៩ ០០០ដុល្លារអាមេរិក តែអ្នកទិញឱ្យបានតែ ២ម៉ឺនក៏ឈប់ឱ្យ ដោយអះអាងថាដីលក់លើសទីផ្សារខ្លាំង (មួយម៉ែត្រការ៉េតម្លៃ ៣,៣ដុល្លារ ខណៈតម្លៃទីផ្សារ ប្រមាណ ០,៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ)។

លោកបានសរសេររៀបរាប់ថា៖ «ភាគីទាំង២គ្មានលិខិតស្នាមទិញលក់ដែលញ្ជាក់ពីតម្លៃដី ហើយចំពោះការប្រគល់ទទួលប្រាក់ក៏គ្មានលិខិតស្នាមដែរ ព្រោះសម្អាងដោយទុកចិត្តរាប់អានគ្នាជិតស្និទ្ធយូរមកហើយ។ ទន្ទឹមនឹងនេះ អ្នកទាំង២បានទិញដីរួមគ្នាមួយប្លង់ផ្សេងទៀតសម្រាប់លក់យកចំណេញចែកគ្នាទៀតផង។ តាមការអះអាងពីអ្នកទិញគឺបានប្រាប់ថា ដី១ហិកតាកន្លះនេះទិញក្នុងតម្លៃ $៣០ ០០០ ហើយបានប្រគល់ប្រាក់គ្រប់ចំនួនអោយទៅឪពុកក្មេងពិការអស់ហើយ។ រីឯឪពុកក្មេងពិការអះអាងថាបានទទួលតែ $២០ ០០០» ។

លោកបានឱ្យដឹងទៀតថាក្រោយពីទទួលបានបណ្ដឹងពីម្ចាស់ដីកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មកសម្ដេចតេជោ។ លោកបានចុះធ្វើការដោះស្រាយដោយយកគោលការណ៍ឈ្នះតេជោ ដែលជាលទ្ធផលភាគីទាំងពីរសុខចិត្តយកដី និងលុយសងគ្នាទៅវិញទៅមកបញ្ចប់រឿង។

លោកបានបញ្ជាក់ថា៖ «ម្ចាស់ដីសង $20 000 ទៅអោយអ្នកទិញវិញ។ អ្នកទិញយល់ព្រមប្រគល់ដីនោះទៅអោយឪពុកក្មេងស្រីពិការវិញ។ ជម្រើសទី២នេះ គឺបានយល់ព្រមដោយភាគីទាំង២។

ប៉ុន្តែឪពុកក្មេងស្រីពិការសុំពេល ៤ខែ ដើម្បីលក់ដីផ្សេងយកប្រាក់មកសងអោយអ្នកទិញ។ ភាគីទាំង២បានយល់ព្រមផ្តិតមេដៃសះជាបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការនៅថ្ងៃទី១៨ វិច្ឆិកា ២០២១ ម្សិលមិញនេះ» ។

ក្រៅពីជួយដោះស្រាយបញ្ហាវិវាទដីធ្លីនេះលោក ដួង តារា ក៏ស្នើសុំទៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន ជួយពិនិត្យព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ ដល់ក្មេងស្រីម្ចាស់ដីផងដែរ។ លោកជំរុញឱ្យបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហក និងសូមឱ្យមានចិត្តអាណិតស្រឡាញ់ពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក