ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ស សុខា៖ កម្លាំងយុវជនគឺជាកម្លាំងចលករមិនអាចខ្វះបានក្នុងកិច្ចការជួយដល់សង្គម

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោក ស សុខា បានអរគុណដល់ការលះបង់របស់យុវជនដែលបានចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋដែលមានគ្រោះអាសន្ន ដោយចាត់ទុកថាជាកម្លាំងដែលមិនអាចខ្វះបានក្នុងការកសាងសង្គម។ លោកបានលើកឡើងបែបនេះក្នុងពិធីប្រគល់លិខិតថ្លែងអំណរគុណដល់ សសយក ខេត្តបន្ទាយមានជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនពលរដ្ឋនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស សុខា បានថ្លែងថា ក្នុងការចូលរួមជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩កាលពីកន្លងទៅយុវជនមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ក្នុងពេលចុះបំពេញការងារទោះជាប្រឈមបែបណាក៏ដោយក៏យុវជនមិនរាថយនោះទេ។ លោកបន្ថែមថាការចូលរួមរបស់យុវជននេះហើយបានសម្រួលដល់ការលំបាករបស់រដ្ឋាភិបាលផងដែរ។

លោកលើកឡើងថា៖ «យុវជនគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងកិច្ចការងារចូលរួមជួយដល់សង្គមជាមួយរាជរដ្ឋាភិបាលគ្រប់សកម្មភាព នៅពេលរដ្ឋជួបទុក្ខលំបាកតែងតែមានយុវជនក្នុងការជួយសម្របសម្រួលកិច្ចការងារផ្សេងៗជាមួយថ្នាក់ដឹកនាំដោយមិនគិតពីភាពនឿយហត់ ក្តៅរងា ពោលយុវជនតែងតែនៅជាមួយបងប្អូនពលរដ្ឋគ្រប់កាលៈទេសៈ។ ជាក់ស្តែងសកម្មរបស់យុវជនកន្លងមក បានបង្ហាញពីឆន្ទៈដ៏មុះមុតក្នុងចូលរួមជាមួយសង្គម ដូចជាចុះជួយដល់ពលរដ្ឋជួបគ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ ជួយពលរដ្ឋក្រីក្រគ្មានទីពឹង ចូលរួមជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនពលរដ្ឋ»។

លោក ស សុខា បានជំរុញយុវជនឱ្យបន្តចូលរួមកិច្ចការសង្គមបន្តទៀត ជាពិសេសចូលរួមផ្សព្វផ្សាយពីវិធានការនានាដើម្បីរួមគ្នាកាត់ផ្ដាច់ពីការចម្លងជំងឹកូវីដ-១៩ ក៏ដូចជាចូលរួមសហការជាមួយរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទី៣(ដូសជំរុញ) និងចាក់ជូនពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក