ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញមងជាង៣ម៉ឺនគីឡូក្រាមនិងសម្ភារៈល្មើសជាច្រើនក្រោយពីបង្ក្រាបបាន

ខេត្តបាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់) នៅចំណុចភូមិដូនទ្រី ព្រែកបាក់ស្នរ ត្រណាក់កេះ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន បានអោយដឹងថា យុទ្ធនាការបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រចំណុចភូមិដូនទ្រី ព្រែកបាក់ស្នរ ត្រណាក់កេះ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកបន្ថែមថាថាក្នុងការចុះបង្ក្រាបនេះចាប់បាន សាច់មងទម្ងន់ ៣១ ៥០០គីឡូក្រាម ឡុកចំនួន០៤ឡុក បង្គោលចំនួន ១ ៧០០ដើម

និងប្រលែងកូនត្រីចម្រុះចំនួន៥០គីឡូក្រាមផងដែរ ដោយឡែកសម្ភារៈល្មើសខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅកន្លែង។

លោកប្រធានការិយាល័យបានបញ្ជាក់បន្ថែមថា ក្រៅពីបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នេះ មុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក