ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនតំណាងឱ្យតំបន់ អាស៊ី-អឺរ៉ុប ដាំដើមឈើដើម្បីបង្ហាញពីភាពសាមគ្គីគ្នារវាងទ្វីបទាំងពីរ

សៀមរាប៖ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គស្ថានទូតចំនួន២៩ និងភ្ញៀវជាតិ អន្តរជាតិប្រមាណ២០០នាក់ បានរួមគ្នាដាំដើមឈើសាមគ្គីរវាងយុវជនអាស៊ី-អឺរ៉ុប នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញ។

«ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» គឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងគោលបំណង បង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជន និងយុវជន ប្រទេស និងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប និងជាការបង្ហាញនូវការយកចិត្តទុកដាក់ក្នុងនាមយុវជនជាថ្នាក់នាំនៃប្រទេសនីមួយៗ ទៅលើគុណតម្លៃនៃធម្មជាតិ និងបំរែបំរួលអាកាសធាតុ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពិធីនេះមានការដាំដើមឈើចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដែលជារម្មណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌពិភពលោក។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលបានចូលរួមផ្ទាល់បានលើកឡើងថា៖ «ព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំង អំពីការឲ្យតម្លៃរបស់យើងចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។ ខ្ញុំពិតជាមានជំនឿជាក់ថា ដើមឈើដែលយើងរួមគ្នាដាំនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាព ប្រកបដោយ ការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ»។

ព្រឹត្តិការណ៍ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (The 4th ASEF Young Leaders Summit – ASEFYLS4) ដែលកិច្ចប្រជុំនេះ គឺជាវេទិកាអមមួយនៃវេទិកាអមទាំង៦ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ និង២៦ វិច្ឆិកាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក