ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្នាក់ងារទេសចរណ៍ UN ផ្សព្វផ្សាយពីវិធានការថ្មីរបស់កម្ពុជាដែលបញ្ឈប់ការធ្វើចត្តាឡីស័កលើអ្នកដំណើរដែលចាក់វ៉ាក់សាំងរួច

អង្គការទេសចរណ៍ពិភពលោក (UNTWO) បានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនថាចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចគ្រប់ចំនួនអាចចូលកម្ពុជាបានទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសដោយគ្មានការតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។

អង្គការនេះបញ្ជាក់ថាអ្វីដែលត្រូវភ្ជាប់មកជាមួយនោះគឺប័ណ្ណចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ដែលធ្វើតេស្តដោយម៉ាស៊ីន PCR ដែលមានសុពលភាពចំនួន៧២ម៉ោង។ ពេលដែលចូលព្រំដែនកម្ពុជាក្រៅពីបង្ហាញនូវប័ណ្ណ និងវិញ្ញាបនប័ត្រទាំងពីរនេះ អ្នកដំណើរត្រូវធ្វើតេស្តរហ័សដោយរង់ចាំពី១០ ទៅ២០នាទីតែប៉ុណ្ណោះ។

UNWTO គឺជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលទទួលខុសត្រូវក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និរន្តភាព និងជាសកល។ អង្គការនេះប្រទេសជាសមាជិកចំនួន១៥៩ ដៃគូសហការចំនួន៦ អង្គការសង្កេតការចំនួន២ និងមានសាខាជាង៥០០កន្លែងនៅទូទាំងពិភពលោក។

ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យលើកកម្ពស់សង្គមសេដ្ឋកិច្ចឡើងវិញ និងដោយសារកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានចំនួនខ្ពស់ដល់ទៅជាង៨០ភាគរយទៅហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចទាំងខ្មែរ និងបរទេសដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែឱ្យមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរហ័សតែប៉ុណ្ណោះចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ។

ការសម្រេចនេះគឺតែមួយខែប៉ុណ្ណោះបន្ទាប់ពីបានកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃសម្រាប់ពលរដ្ឋធម្មតា និង៣ថ្ងៃ សម្រាប់មន្ត្រីការទូត និងមន្ត្រីរាជការកាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក