ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ជប៉ុន ឯកភាពគ្នាក្នុងការសហការបន្ថែមទៀតក្នុងការថែរក្សាសន្តិភាពក្នុងពិភពលោក

រដ្ឋមន្ត្រីការបរទេសថ្មីនៃព្រះរាជាណាចក្រជប៉ុនលោក HAYASHI Yoshimasa បានទំនាក់ទំនងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នឹងបានកោតសរសើរកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សសន្តិភាពអន្តរជាតិ និងសន្យាគាំទ្រកម្ពុជាបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងការបរទេសបានឱ្យដឹងថាក្នុងការជួបពិភាក្សាតាមទូរស័ព្ទនោះ លោក HAYASHI Yoshimasa និងលោក ប្រាក់ សុខុន បាន ឯកភាពគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀ ជាពិសេសគឺការថែរក្សាសន្ដិភាពតែម្ដង។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បាន សម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

ក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ពីការគាំទ្រកម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ក្នុងនោះស្ថានភាពក្នុងប្រទេសមិយ៉ានម៉ាក៏ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចសន្ទនានេះដែរ ខណៈដែលប្រទេសទាំងពីរមានទស្សនៈវិស័យដូចគ្នាថា៖ «អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ានម៉ាស្វែងរកវិធីសាស្ត្រដោះស្រាយវិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីថ្ងៃតី២៤ ខែមេសា ឆ្នាំ២០២១ គួរតែត្រូវបានអនុវត្តឱ្យបានពេញលេញដោយគ្មានការពន្យាពេលយូរតទៀត» ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១កន្លងទៅ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាន បានជំរុញឲ្យបង្កើនល្បឿននៃការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ាននិងភាពចាំបាច់នៃការចូលរួមរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាផងដែរតាមរយៈការអនុវត្តការព្រមព្រៀងជាឯកឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

កិច្ចព្រមព្រៀងជាឯកឆ័ន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ានម៉ាមានដូចជា បញ្ឈប់នូវរាល់អំពើហិង្សាទាំងឡាយហើយភាគីទាំងសងខាងត្រូវរក្សាការអត់ធ្មត់ឱ្យបានខ្លាំងបំផុត ត្រូវបង្កើតយុន្ធការសន្ទនាគ្រប់ភាគីពាក់ព័ន្ធដោយយកប្រយោជន៍ប្រជាជនជាធំ ត្រូវបញ្ជូនបេសជនអាស៊ានទៅសម្របសម្រួលដំណើរការសន្ទនាក្នុងប្រទេសមីយ៉ានម៉ា ផ្ដល់ជំនួយមនុស្សធម៌ និងមានគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ាជាមួយភាគីពាក់ព័ន្ធទាំងអស់។

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានប្រែខ្លួនពីប្រទេសដែលមានសង្គ្រាមមកជាប្រទេសដែលមានសុខសន្ដិភាព មានការបង្រួបបង្រួមជាតិឡើងវិញក្រោយបែកបាក់គ្នាអស់ជាង៥០០ឆ្នាំ។ បច្ចុប្បន្នកម្ពុជាបានបញ្ជូនទាហានមួកខៀវក្រោមដំបូលអង្គការសហប្រជាជាតិជាច្រើនពាន់នាក់ដើម្បីទៅរក្សាសន្ដិភាពពិភពលោកផងដែរ ខណៈមហាសន្និបាតសន្ដិភាពពិភពលោក នៅឆ្នាំ២០២១បានផ្ដល់មេដាយមាសសន្ដិភាពពិភពលោកជូនសម្ដេចតេជោ ដោយថាសម្ដេចតេជោជាមនុស្សម្នាក់ដែលបានដើរតួសំខាន់ក្នងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្ដិភាព៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក