
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ៥០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៧៤១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨៨៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,១២២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧៥៩ករណី៕