ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់មើលថែសុខភាពនារដូវរងា ពិសេសយកចិត្តទុកដាក់មនុស្សចាស់ និងការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានពលរដ្ឋនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ជាពិសេសមើលថែមនុស្សចាស់ក្នុងអំឡុងពេលដែលរដូវរងានឹងចូលមកដល់នាពេលខាងមុខ ដោយថាដើម្បីផ្ដល់ភាពកក់ក្ដៅ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរដូវរងា។

ក្នុងសារសំឡេងពិសេសនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមបទពិសោធន៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺតែងតែឆ្លងរាលដាលច្រើនក្នុងពេលដែលផ្លាស់ប្ដូរអាកាសធាតុចូលរដូវរងា។ សម្ដេចបានជំរុញឱ្យក្រុមគ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាឱ្យជួយឧបត្ថម្ភជា អាវរងា ភួយ មុង ដល់ ជីដូនជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេសមនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងា ក៏ដូចជាជំងឺឆ្លងនានាក្នុងរដូវរងាបាន។  

សម្ដេចតេជោបានថ្លែងថា៖ «រដូវរងាបាននាំមកនូវជំងឹផ្សេងៗ ជាពិសេសផ្ដាសាយ។ ផ្ដាសាយក្នុងអំឡុងពេលកើតកូវីដនេះវាងាយនាំឱ្យមានការឆ្លងនូវជំងឺកូវីដពិតប្រាកដ។ ជារួមសារមួយនេះអំពាវនាវដល់ពលរដ្ឋរបស់យើងឱ្យមានការយកចិត្តទុកដាក់ការពារនូវសុខភាពក្នុងរដូវរំហើយនេះក្នុងដំណាក់កាលដែលប្រទេសរបស់យើងនៅមិនទាន់បញ្ចប់នូវជំងឺកូវីដ-១៩ ដែលហានិភ័យនៅមានខ្ពស់នៅឡើយ។ ប៉ុន្ដែបើយើងមានការយកចិត្តទុកដាក់ថែទាំសុខភាពគឺយើងនឹងឆ្លងកាត់បាននូវដំណាក់កាលដែលនឹងត្រូវឆ្លងកាត់នៅរយៈពេលខ្លីខាងមុខនេះ» ។ 

ក្នុងសារសំឡេងនេះ សម្ដេចក៏អំពាវនាវដល់ពលរដ្ឋដែលចេញដើរកម្សាន្តក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកនេះឱ្យថែរក្សានូវសុវត្ថិភាព និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពេលថ្ងៃសម្រាកនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក