ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងផែនការរកឃើញថាប្រជាជនប្រមាណ១៧,៨%រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ

ភ្នំពេញ៖ រដ្ឋាភិបាលឃើញថាមានពលរដ្ឋប្រមាណ១៧,៨%ភាគរយកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដោយបានកើនឡើងពី១៣,៥%ពីការអង្កេតក្នុងឆ្នាំ២០១៤។ រាជរដ្ឋាភិបាលបានបកស្រាយថាការកើនឡើងនៃចំនួនពលរដ្ឋដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនេះដោយសារប្រទេសកម្ពុជាប្រែក្លាយពីប្រទេសដែលមានចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៦។

ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានប្រកាសថាក្នុងឆ្នាំ២០១៩-២០២០ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិត្រូវបានកំណត់ចំនួន ១០ ៩៥១រៀលក្នុងម្នាក់ក្នុងមួយថ្ងៃ។ ដែលមានន័យថាពលរដ្ឋដែលរកបានក្រោម ១០ ៩៥១រៀលត្រូវចាត់ចូលជាអ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

ទោះជាយ៉ាងណាតម្លៃនៃការកំណត់ភាពក្រីក្រក្នុងម្នាក់ក្នុងមួយថ្ងៃនៅតាមតំបន់ប្រជុំជនផ្សេងពីភ្នំពេញមានតម្លៃ ៩ ៥៧១រៀលនៅ និង៨ ៩០៨រៀលនៅតំបន់ជនបទ។

យោងតាមការគិតនេះក្រសួងផែនការរកឃើញថា អាត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមានចំនួន ៤,២% តំបន់ប្រជុំជនផ្សេងទៀតមាន ១២,៦% និងតំបន់ជនបទមាន ២២,៨%។

លោករដ្ឋមន្ត្រីថា៖ «សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំង និងបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដេលធ្វើឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេស របស់ក្រុមជនក្រីក្រ ដូចជាការចំណាយច្រើនជាងមុនលើការសិក្សា សុខភាព លំនៅឋាន ទូរស័ព្ទផ្ទាល់ខ្លួន និងអ៊ិនធើណិតជាដើម» ។

អគ្គនាយកផែនការនៃក្រសួងផែនការលោក ថេន បញ្ញាធន បានបញ្ជាក់ថាការកើនឡើងភាគរយនៃចំនួនពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រនេះគឺដោយសារការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ហើយរូបភាពនេះក៏កើតឡើងនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ។

លោកថា៖ «នៅឥណ្ឌាមុនពេលដែលគេដូរខ្សែបន្ទាត់ភាពក្រីក្រហ្នឹងគឹកាលពីឆ្នាំ២០០៤-២០០៥គឺអត្រាភាពក្រីក្រគេតែត្រឹម២៧,៥% តែនៅពេលដែលគេដូរខ្សែបន្ទាត់ទៅវាឡើងដល់៣៧,២%ឡើង១០ភាគរយ។ […] ចំឡែកតែយើងគឺអត់មានទេ! គឺប្រទេសទាំងអស់ក៏ជួបប្រទះនូវបញ្ហាទាំងនេះដែរ អញ្ចឹងហើយចេះតែមានពាក្យថាការកាត់បន្ថយភាពក្រីក្រនេះគឺរកទីបញ្ចប់អត់ឃើញ។ លុះត្រាតែប្រទេសដែលមានការអភិវឌ្ឍខ្លាំងពេលនោះទើបការគិតលើភាពក្រីក្រនេះគឺលែងគិតគេគិតតែពីរឿងការងារធ្វើអីផ្សេងទៅ តែសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍គឺការគិតគូរគឺនៅតែគិតរហូតដល់ពេលដែលស្ថានភាពប្រសើរហើយគឺគេចាប់ផ្ដើមដូរខ្សែបន្ទាត់ហ្នឹងហើយ» ។

លោកបន្ថែមថាការបញ្ហាជំងឹកូវីដ-១៩ក៏ជាមូលហេតុដែលធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃពីបន្ទាត់នៃភាពក្រីក្រនេះផងដែរ។

ប្រទេសកម្ពុជាចាប់ផ្ដើមកំណត់ពីអត្រានៃភាពក្រីក្ររបស់ខ្លួនក្នុងឆ្នាំ១៩៩៣-១៩៩៤ ដែលរកឃើញថាមានពលរដ្ឋប្រមាណ ៣៩%បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈចំនួននេះបានចុះមកនៅ២២,៩ភាគរយក្នុងឆ្នាំ១០០៩ និងបានចុះមកនៅ១៣,៥%នៅឆ្នាំ២០១៤ ទោះជាយ៉ាងការកំណត់នេះគឺក្នុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងក្រុមប្រទេសដែលមានចំណូលកម្រិតទាបនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក