ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ មានតម្លៃខ្ពស់ជាងឆ្នាំមុន

បន្ទាយមានជ័យ : ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះកំពុងទទួលបានទិន្នផលល្អ ហើយតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅ ដោយមានតម្លៃរហូតជាង៣០០រៀលក្នុងមួយគីឡូក្រាម។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សម្រាប់ឆ្នាំនេះ ប្រជាកសិករ អាចប្រមូលផលដំឡូងមីរហូតដល់២លាន២សែនតោនក្នុងផ្ទៃដី១០ម៉ឺន ហិកតា ដែលសុទ្ធតែជាប្រភេទពូជដំឡូង រ៉ាក់យ៉ង និងKU72 ។

លោកបានបន្តថា ការបង្កើនការដំាដំណាំដំឡូងមីរបស់កសិករនៅខេត្តបន្ទាយមានជ័យបានច្រើន ដោយសារតែបច្ចុប្បន្នមានទីផ្សារល្អ ហើយមានឈ្មួញចុះមកទិញដល់ផ្ទះតែម្តង។

"ដំឡូងមីរបស់យើងជាទូទៅគឺបានដំាចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនហិកតាតាមស្ថានភាពរបស់គាត់ដាំ។ឆ្នាំនេះប្រជាកសិករ ដាំប្រហាក់ប្រហែល បានជាង១០ម៉ឺន ហិកតា ដោយជាមធ្យមក្នុង១ហិកតាបានចំនួន២២តោនហើយមើលទៅ ហើយសម្រាប់តម្លៃវិញ ទីផ្សារសព្វថ្ងៃនេះដំឡូងវាល្អតម្លៃល្អវាជាង៣០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់"។

លោកប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ឧស្សាហ៍ព្យាយាមចុះពិនិត្យចម្ការ ថែទាំ ឲ្យបានដិតដល់ ដើម្បីទទួល បានទិន្នផលខ្ពស់។

ក្រុមអ្នកជំនាញបានបង្ហាញពីរបៀបដាំដំឡូងមីដើម្បីឲ្យបានផលច្រើននោះត្រូវស្វែងយល់ពីរបៀបដាំមួយចំនួនដូចជា៖.ការជ្រើសរើសពូជ ការត្រៀមដី ការយកពូជទៅត្រាំ ពេលវេលានៃការដាំ ដោយអ្នកត្រូវដាំពេលដីសើម ហើយត្រូវដាំបញ្ឈរ កុំដាំផ្ដេកឬកប់ ដាំបញ្ឈរទទួលបាន ផលល្អជាងដាំផ្តេកនិងពេលចេញស្លឹកបានមួយចំអាម ត្រូវប្រើជីសរីរាង្គ មួយខែពីរដង រយៈពេល៣ ទៅ ៤ខែរួចជាការស្រេច។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ កសិករខេត្តបន្ទាយមានជ័យបានប្រមូលលផលដំឡូងមី បានចំនួន២លានតោន ទៅ ២លាន២សែនតោនក្នុងមួយឆ្នាំ ៕

ប្រភព៖ ក្រសួងព័ត៌មាន



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក