វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឯកអគ្គរដ្ឋទូតអាមេរិកថារាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រល្អក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy បានវាយតម្លៃខ្ពស់តម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ-១៩ ប្រកបដោយជោគជ័យ និងបានប្រើយុទ្ធសាស្ត្របានយ៉ាងល្អក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ។ ការសម្រេចនេះគឺបន្ទាប់កម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ដើម្បីស្ដារសង្គមនិងសេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ-១៩។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ លោក Patrick Murphy បានលើកឡើងថាការសម្រេចជាយុទ្ធសាស្ត្រនេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយសហរដ្ឋអាមេរិកនិងបន្តជួយដល់ប្រទេសកម្ពុជាបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ក៏ដូចជាកែលម្អកម្រិតជីវភាពរបស់ប្រជាជនខ្មែរផងដែរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអរគុណដល់រដ្ឋាភិបាលអាមេរិកដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាជំនួយដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះផងដែរ។ លោកសង្ឃឹមថាកម្ពុជា-អាមេរិក នឹងនៅតែបន្តរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ Jonhson&Jonhson ជាង១លាន៦ម៉ឺនដូស និងហិរញ្ញប្បទានឥតសំណងប្រមាណជាង១៥លានដុល្លារដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរកាលពីកន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក