ភ្នំពេញ៖ មនុស្សចំនួន ៤៤៦នាក់ទៀតត្រូវបានរកឃើញមានករណីឆ្លងមេរោគ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៩៨០ទៀតបានជាសះស្បើយ ហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ បុ៉ន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃបន្តទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ២១ ១៤១នាក់ ករណីជាសះសះស្បើយសរុបបានចំនួន ៩ ៥១៩នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៤២នាក់។
ទន្ទឹមនេះ កម្ពុជារកឃើញករណីកូវីដ-១៩នាំចូលពីក្រៅប្រទេសសរុបចំនួន ៦០៦នាក់ ករណីនាំចូលថ្មីចំនួន ១៥នាក់៕